km_tn/isa/40/13.md

4.0 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនៅតែបន្តប្រើសំនួរដើម្បីបញ្ជាក់ពីលក្ខណៈពិសេសរបស់ព្រះអម្ចាស់។​​ (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើ​នរណា​ស្ទង់​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អម្ចាស់ តើ​នរណា​ធ្វើ​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ?

សំណួរវោហារស័ព្ទនេះរំពឹងថានឹងមានចម្លើយអវិជ្ជមានហើយសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់អាចធ្វើរឿងទាំងនេះបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់បានយល់អំពីគំនិតរបស់ព្រះអម្ចាស់ទេ​ ហើយគ្មាននរណាម្នាក់ណែនាំព្រះ‌អម្ចាស់ជាអ្នកប្រឹក្សារបស់ព្រះ‌អង្គទេ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

​ជា​ទី​ប្រឹក្សា​ជួយ​គំនិត​ព្រះអង្គ

ត្រង់នេះពាក្យ « គំនិត» មិនត្រឹមតែសំដៅទៅលើគំនិតរបស់ព្រះអម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំដៅទៅលើបំណងប្រាថ្នា និងការលើកទឹកចិត្តរបស់ព្រះអង្គផងដែរ។

តើ​ព្រះអង្គ​សុំ​នរណា​ឲ្យ​ធ្វើ​ជា​ទី​ប្រឹក្សា ដើម្បី​ថ្វាយ​យោបល់​ព្រះអង្គ?

សំណួរវោហារស័ព្ទនេះរំពឹងថានឹងមានចម្លើយអវិជ្ជមានហើយសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់ធ្លាប់ធ្វើបែបនេះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គមិនដែលទទួលបានកាថ្វាយ​យោបល់​ពីនរណាម្នាក់ទេ» (សូមមើល: rc://*/ta/man/translate/figs-rquestion)

តើ​នរណា​បង្រៀន​ព្រះអង្គ​អំពី​មាគ៌ា​ដ៏​សុចរិត? តើ​នរណា​បង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​ព្រះប្រាជ្ញាញាណ​?

សំណួរវោហារស័ព្ទនេះរំពឹងថានឹងមានចម្លើយអវិជ្ជមានហើយសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់ធ្លាប់ធ្វើរឿងទាំងនេះទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់បង្រៀនព្រះអង្គអំពី​មាគ៌ា​ដ៏​សុចរិតឡើយ។ គ្មានអ្នកណាបង្រៀន​ព្រះអង្គ​ឲ្យ​ស្គាល់​ប្រាជ្ញាទេ។ គ្មាននរណាម្នាក់​ណែ‌នាំ​ព្រះអង្គ​ឲ្យ​ស្គាល់​មាគ៌ា នៃ​ព្រះប្រាជ្ញាញាណ​»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)