km_tn/isa/37/24.md

3.4 KiB

ព័ត៌មានទូទៅ៖

នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ចំពោះស្តេចស្រុកអាស្ស៊ីរី។

ដោយអ្នកបម្រើរបស់អ្នក

នេះសំដៅទៅលើអ្នកបម្រើដែលលោកបានផ្ញើទៅហេសេគានូវសារមួយ។ នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅក្នុងសារដែលអ្នកបានផ្ញើជាមួយអ្នកបំរើរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-explicit)

យើងបានឡើងទៅ...យើងនឹងកាប់...នឹងចូលទៅ...យើងបានជីង...យើងបានធ្វើឲ្យទន្លេរីង...បាតជើងរបស់យើង

នៅទីនេះសេនណឺរីបនិយាយអំពីខ្លួនរបស់លោក ដែលបានយកឈ្នះលើរឿងជាច្រើន។ តាមពិតគាត់កំពុងតែយកឈ្នះពួកគេដោយទ័ព​ និងរទេះចំបាំងរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានទៅ ... យើងនឹងកាត់...យើងនឹងចូល ... យើងបានជីក ...បានស្ងួត ...បាតជើងរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

​ដើមកកោះដែលខ្ពស់

«ដើមកកោះដែលខ្ពស់របស់ព្រៃល្បាណូន»

ដែលពេញទៅដោយព្រៃដុះ

ត្រង់នេះពាក្យថា «ផ្លែផ្កា» សំដៅទៅលើព្រៃដែលក្រាស់និងពោរពេញទៅដោយដើមឈើមានសុខភាពល្អ។ ពាក្យដែលបាត់អាចត្រូវបានបន្ថែមដើម្បីធ្វើឲ្យអត្ថន័យកាន់តែច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលពេញទៅដោយព្រៃដុះ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង

នៅទីនេះ សេនណឺរីប កំពុងនិយាយបំផ្លើសការដណ្តើមយកជ័យជំនះរបស់គាត់ ហើយធ្វើដំណើរឆ្លងកាត់ទន្លេនៃប្រទេសអេស៊ីប​ ដោយអះអាងថាទន្លេបានរីងស្ងួតនៅពេលដែលគាត់បានលើកទ័ពរបស់គាត់ឆ្លងកាត់។របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានធ្វើឲ្យទន្លេរបស់ស្រុកអេស៊ីបរីងដោយសារបាតជើងរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-hyperbole)