km_tn/isa/37/21.md

3.8 KiB

ចាត់គេឲ្យទៅទូល

នេះមានន័យថាលោកអេសាយបានបញ្ជូនអ្នកនាំសារម្នាក់ទៅថ្វាយសារដល់ព្រះរាជា។ របៀបផ្សេងទៀតនៃការបកប្រែៈ «បានបញ្ជូននរណាម្នាក់ឲ្យនាំសារ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

គឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដែលមានបន្ទូល

«នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល»

សើចចំអកដាក់អ្នកដោយប្រមាថមើល ងាយអ្នក

«សើចចំអក» ឬ «លេងសើចនឹងអ្នក»

គ្រវីក្បាលដាក់អ្នក

នេះជាកាយវិការមើលងាយ។ (សូមមើល: rc://*/ta/man/translate/translate-symaction)

នាងក្រមុំក្រុងស៊ីយ៉ូន...កូនស្រីក្រុងយេរូសាឡិម

ទាំងនេះគឺជាពាក្យ។ ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ «កូនស្រី» ​នៃទីក្រុងមានន័យថាប្រជាជនដែលរស់នៅក្នុងទីក្រុង។​ សូមមើលពីរបៀបដែលអ្នកបានបកប្រែឃ្លាស្រដៀងគ្នានៅក្នុងជំពូក ១:៧។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនស៊ីយ៉ូន...ប្រជាជននៅក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-idiom)

តើអ្នកបានប្រជែង និងប្រមាថដល់អ្នកណា?...គឺទាស់នឹងព្រះដ៏វិសុទ្ធជាព្រះនៃជនជាតិអុីស្រាអែល

ព្រះអម្ចាស់ប្រើសំនួរទាំងនេះដើម្បីចំអកស្តេចស្រុកអាស្ស៊ីរី។ ទាំងនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានប្រជែង និងជេរប្រមាថដល់ព្រះអម្ចាស់អ្នកបានស្រែកជេរ និងធ្វើអំនួតប្រឆាំងនឹងព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ុីស្រាអែល!»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

បានដំឡើងសម្លេង

នេះសំដៅទៅលើការនិយាយខ្លាំងៗ ដូចជាសំលេងរបស់មនុស្សនោះគឺជាវត្ថុមួយដែលពួកគេលើកស្ទួយខ្ពស់។

បើកភ្នែកងើបឡើងខ្ពស់

នេះគឺជាពាក្យដែលមានន័យថាក្រឡេកមើលអ្វីមួយដោយមោទនភាពពិចារណាខ្លួនអ្នកថាសំខាន់ជាងអ្វីដែលអ្នកគួរធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «មើលដោយមោទនភាព» ឬ «ធ្វើសកម្មភាពដោយមោទនភាព» (សូមមើល: rc://*/ta/man/translate/figs-idiom)