km_tn/isa/36/11.md

5.8 KiB

អេលាគីម...ហ៊ីលគីយ៉ា...សេបណា

ឈ្មោះបុរសទាំងនេះដូចអ្នកបានធ្វើក្នុងជមពូក ២២:២០។

សេបណា

ឈ្មោះបុរសទាំងនេះដូចអ្នកបានធ្វើក្នុងជមពូក ២២:១៥ ។

យ៉ូអា...មេដឹកនាំ

បកប្រែឈ្មោះរបស់បុរសនេះ និងឃ្លាថា «មេបញ្ជាការ» ដូចគ្នានឹងអ្នកបានធ្វើក្នុងជំពូក ៣៦: ១។

សូមលោកមានប្រសាសន៍មកយើងជាអ្នកបម្រើលោក

អេលាគីម សេបណា និងយ៉ូអា សំដៅលើខ្លួនឯងថាជាពួកមេទ័ពធំ។ នេះជាវិធីគួរសមក្នុងការនិយាយទៅកាន់នរណាម្នាក់ដែលមានសិទ្ធិអំណាចខ្ពស់។

ជាភាសាអើរ៉ាមមក អើរ៉ាមមីក

អើរ៉ាម គឺជាឈ្មោះរបស់ក្រុមមនុស្ស។ អើរ៉ាមមីកគឺជាឈ្មោះភាសារបស់ពួកគេ។ (សូមមើល: rc://*/ta/man/translate/translate-names)

ដែលប្រជាជននៅតាមកំពែងស្តាប់ឮ

ពាក្យដែលត្រូវនិយាយក្នុងត្រចៀករបស់នរណាម្នាក់ មានន័យថានិយាយកន្លែងដែលគេអាចស្តាប់ឮអ្នក។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលប្រជាជននៅតាមកំពែងស្តាប់ឮពួកយើង» (សូមមើល: rc://*/ta/man/translate/figs-idiom)

នៅតាមកំពែងស្តាប់ឮ

នេះមានន័យថាពួកគេកំពុងឈរនៅលើកំពែង។ ផ្នែកខាងលើនៃកំពែងមានទទឹង និងជាកន្លែងដែលមនុស្សអាចអង្គុយ ឬឈរបាន។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ ​​របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលឈរនៅលើជញ្ជាំង» (សូមមើល: rc://*/ta/man/translate/figs-explicit)

តើម្ចាស់របស់យើងបានបញ្ជូនយើងមកដើម្បីគ្រាន់តែនាំពាក្យទូលស្តេចរបស់លោកប៉ុណ្ណោះឬ?

មេបញ្ជាការប្រើសំណួរនេះដើម្បីបញ្ជាក់ថាសាររបស់គាត់គឺសំរាប់ប្រជាជនយូដាទាំងអស់។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពិតណាស់ម្ចាស់របស់ខ្ញុំបានចាត់ខ្ញុំឲ្យនិយាយសារនេះដល់អ្នក និងអ្នកដែលអាចស្តាប់បាន»។(សូមមើល: rc://*/ta/man/translate/figs-rquestion)

គឺលោកម្ចាស់ខ្ញុំឱ្យខ្ញុំមកដើម្បីប្រាប់អ្នកនៅតាមកំពែងទាំងអស់ ពួកគេទាំងនោះ...ខ្លួនឯង?

មេបញ្ជាការប្រើសំណួរនេះដើម្បីបញ្ជាក់ពីការប្រមាថរបស់គាត់។ នេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។របៀបផ្សេងទៀតនៃការបកប្រែៈ «ម្ចាស់របស់ខ្ញុំបានបញ្ជូនខ្ញុំទៅមនុស្សគ្រប់គ្នាដែលឮរឿងនេះតើអ្នកណានឹងត្រូវ...ខ្លួនឯង»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ពួកគេទាំងនោះស៊ីលាមក នឹងទឹកនោមខ្លួនឯង

នេះគឺជាសេចក្តីថ្លែងការណ៍ដែលគួរអោយស្អប់ខ្ពើមណាស់។​​ គាត់បាននិយាយថាពួកគេនឹងត្រូវញ៉ាំរបស់ទាំងនេះពីព្រោះពួកគេនឹងមិនមានអ្វីផ្សេងទៀត​ ដើម្បីបរិភោគនោះទេ ពីព្រោះទីក្រុងរបស់ពួកគេនឹងរងការវាយប្រហារ។ អត្ថន័យពេញលេញនៃសេចក្តីថ្លែងការណ៍នេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឆាប់ត្រូវការបរិភោគលាមកខ្លួនឯង និងផឹកទឹកនោមខ្លួនឯងដូចអ្នកចង់បានព្រោះអ្នកនឹងមិនមានអ្វីផ្សេងទៀតដើម្បីបរិភោគ» (UDB) (សូមមើល: rc://*/ta/man/translate/figs-explicit)