km_tn/isa/36/09.md

3.6 KiB
Raw Permalink Blame History

ព័ត៌មានទូទៅៈ

នេះនៅតែបន្តសាររបស់ស្តេចស្រុកអាស្ស៊ីរីចំពោះលោកហេសេគាដោយនិយាយទៅកាន់បុរសម្នាក់ដែលជាមនុស្សរបស់លោកហេសេគា។ (សូមមើល: ៣៦:៤)

ធ្វើម្តេចឲ្យអ្នកអាចយកឈ្នះមេទ័ពមួយយ៉ាងតូច...អ្នកបម្រើ?

មេបញ្ជាការបន្តចំអកលោកហេសេគា​​ និងកងទ័ពរបស់គាត់។ នៅពេលគាត់និយាយថា «អ្នក» សំដៅទៅលើលោកហេសេគា គាត់ពិតជាសំដៅទៅលើកងទ័ពរបស់ហេសេគា។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «កងទ័ពរបស់អ្នកមិនអាចយកឈ្នះមេទ័ពមួយយ៉ាងតូច...ពួកអ្នកបម្រើ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion និងfigs-synecdoche)

ឥឡូវនេះ តើយើងបានមកច្បាំងបំផ្លាញនៅស្រុកនេះ ដោយគ្មានព្រះអម្ចាស់ឬ?

មេបញ្ជាការប្រើសំណួរមួយទៀតដើម្បីចំអកលោកហេសេគា និងប្រជាជនយូដា។ សំណួរនេះអាចត្រូវបានសរសេរជាសេចក្តីថ្លែងការណ៍។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមកដល់ទីនេះជាមួយនឹងបទបញ្ជារបស់ព្រះអម្ចាស់ ដើម្បីបំផ្លាញក្រុងយេរូសាឡិម»។​ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ដោយគ្មានព្រះអម្ចាស់

នៅទីនេះ «ព្រះអម្ចាស់» សំដៅទៅលើបទបញ្ជារបស់ព្រះអម្ចាស់។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ដោយគ្មានបទបញ្ជារបស់ព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

មកច្បាំងបំផ្លាញនៅស្រុកនេះ...ចូរច្បាំងហើយបំផ្លាញស្រុកនេះចុះ

នេះមានន័យថាដើម្បីប្រយុទ្ធប្រឆាំងនឹងប្រជាជន និងបណ្តាលឲ្យមានការបំផ្លាញនៅកន្លែងដែលពួកគេរស់នៅ។ ទឹកដីដែលបានរៀបរាប់នៅទីនេះគឺក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រឆាំងនឹងប្រជាជននេះ និងបំផ្លាញទឹកដីរបស់ពួកគេ... វាយប្រហារប្រជាជនទាំងនេះនិងបំផ្លាញទឹកដីរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)