km_tn/isa/35/01.md

5.2 KiB

វាលរហោស្ថាន និង ទីហួតហែងរីករាយឡើងវិញ ហើយ វាលខ្សាច់នឹងអំណរអរសប្បាយ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ កន្លែងទាំងនេះត្រូវបានគេពិពណ៌នាថាមានសេចក្តីត្រេកអរ ដូចជាមនុស្សម្នាក់រីករាយព្រោះពួកគេបានទទួលទឹកហើយផ្ការីកស្គុះស្គាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វានឹងដូចជាទីរហោស្ថាន និងអារ៉ាប់រីករាយហើយវាលខ្សាច់នឹងអំណរអរសប្បាយ» (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-parallelism]])

ផ្ការីកស្គុះស្គាយ

នេះនិយាយពីរុក្ខជាតិនៅវាលខ្សាច់ដែលរីកដូចជាផ្កានៅវាលខ្សាច់ វាកំពុងរីកស្គុះស្គាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយវានឹងចេញផ្ការីកស្គុះស្គាយ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ដូចផ្កាកុលាបវានឹងរីកជាបរិបូណ៌

នេះប្រៀបធៀបវិធីដែលរុក្ខជាតិនៅវាលខ្សាច់រីកលូតលាស់ទៅនឹងរបៀបដែលផ្កាកុលាបមានផ្កាច្រើន។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាលខ្សាច់នឹងដាំរុក្ខជាតិនិងដើមឈើថ្មីៗជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-simile)

ហើយរីករាយ និងមានអំណរ ទាំងច្រៀងផង

នេះនិយាយពីវាលខ្សាច់ហាក់ដូចជាសប្បាយ និងច្រៀងដូចមនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «វានឹងហាក់ដូចជាអ្វីៗទាំងអស់រីករាយនិងច្រៀង» (UDB) (សូមមើល: rc://*/ta/man/translate/figs-personification)

គេនឹងសសើរពីសិរីរុងរឿងរបស់ព្រៃល្បាណូន

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ នេះនិយាយអំពីព្រះអម្ចាស់ធ្វើឲ្យវាលខ្សាច់មើលទៅរុងរឿងដូចព្រៃល្បាណូន ដូចជាគាត់បានផ្តល់ឲ្យវាលខ្សាច់នូវសិរីរុងរឿងរបស់ព្រៃល្បាណូន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងសំដែងសិរីរុងរឿងរបស់ព្រៃល្បាណូន » ឬ «ព្រះអម្ចាស់នឹងធ្វើឲ្យរុងរឿងដូចព្រៃល្បាណូន»។(សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-metaphor]])

ភាពរុងរឿងនៃភ្នំកើមែល និង វាលសារ៉ុនដែរ

ពាក្យដែលបាត់អាចត្រូវបានបន្ថែម។ នេះក៏និយាយអំពីព្រះអម្ចាស់ធ្វើឲ្យវាលខ្សាច់មើលទៅស្រស់បំព្រង ដូចកើមែល និងសារ៉ុនហាក់ ដូចជាវាផ្តល់ឲ្យវាលខ្សាច់នូវភាពរុងរឿងរបស់វា។​ របៀបផ្សេងទៀតនៃការបកប្រែៈ «ភាពរុងរឿងរបស់ភ្នំកើមែល និង វាលសារ៉ុននឹងត្រឹមត្រូវផ្តល់ឲ្យវា» ឬ «ព្រះអម្ចាស់នឹងធ្វើអោយវារុងរឿងដូចកើមែល និងសារ៉ុន»។​(សូមមើល: [[rc:///ta/man/translate/figs-ellipsis]] និង [[rc:///ta/man/translate/figs-metaphor]])

សិរីរុងរឿងរបស់ព្រះអម្ចាស់ និងសិរីល្អរបស់ព្រះនៃយើងរាល់គ្នា

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នាជាមូលដ្ឋានហើយបញ្ជាក់ពីរូបរាងរបស់ព្រះអម្ចាស់។ (សូមមើល: rc://*/ta/man/translate/figs-doublet)