km_tn/isa/34/01.md

2.9 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់កំពុងតែមានបន្ទូលនៅក្នុងកំណាព្យ។ (សូមមើល: rc://*/ta/man/translate/figs-parallelism)

សពសារពើលើផែនដីចូរស្តាប់ ពិភពលោក និងអ្វីៗដែលមាននៅលើពិភពលោកនេះផង

នៅទីនេះផែនដីត្រូវបានគេនិយាយថាតម្រូវឲ្យស្តាប់ព្រះអម្ចាស់ដើម្បីបញ្ជាក់ថាវាស្ថិតនៅក្រោមអំណាចរបស់ព្រះអម្ចាស់។ ឃ្លាប៉ារ៉ាឡែលទាំងពីរនេះគឺជាពាក្យប្រៀបធៀបសម្រាប់មនុស្សទាំងអស់ដែលរស់នៅលើពិភពលោក។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅគ្រប់ទីកន្លែងលើផែនដីមនុស្សគ្រប់គ្នាត្រូវតែស្តាប់នូវអ្វីដែលយើងមានបន្ទូល» (សូមមើល: [[rc:///ta/man/translate/figs-personification]] និង [[rc:///ta/man/translate/figs-metonymy]])

ពិភពលោក និងអ្វីៗដែលមាននៅលើពិភពលោកនេះផង

នេះគឺជាឃ្លាប៉ារ៉ាឡែលទីពីរនៃឃ្លាពីរ។ ពាក្យដែលបាត់អាចត្រូវបានបន្ថែមទៅឃ្លានេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពិភពលោកនិងអ្វីៗទាំងអស់ដែលមកពីវាត្រូវតែស្តាប់» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ព្រះអង្គបានបំផ្លាញគេទាំងស្រុង ព្រះអង្គបានបញ្ជូនគេទៅឲ្យខ្មាំងសម្លាប់គ្មានសល់

ជារឿយៗអ្នកប្រកាសទំនាយនិយាយអំពីរឿងដែលនឹងកើតឡើងនាពេលអនាគតហាក់ដូចជាពួកគេបានកើតឡើងរួចហើយ។ នេះសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍ពិតជានឹងកើតឡើង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងបំផ្លាញពួកគេទាំងស្រុង ព្រះអង្គនឹងប្រគល់ពួកគេទៅឲ្យគេសម្លាប់» (សូមមើល: rc://*/ta/man/translate/figs-pastforfuture)