km_tn/isa/33/23.md

2.6 KiB

ខ្សែរចងក្តោងរបស់អ្នកធូររលុងហើយ មិនអាចទប់ក្តោងឱ្យជាប់បានទេ មិនអាចចងក្តោងបានទៀតទេ

អាចមានន័យថាទី ១) គឺ កងទ័ពអាសស៊ើរប្រៀបដូចជាទូកមួយដែលមិនអាចធ្វើចលនាឆ្លងកាត់ទឹកបាន: ខ្សែពួរដែលទ្រទ្រង់ដងខ្លួន និងសំពៅបានធូររលុង ហើយលែងទប់ក្តោង ដូច្នេះទូកនោះគ្មានប្រយោជន៍ទេ (៣៣:១) ឬ​ទី២) ប្រជាជននៅស្រុកយូដាលែងធ្វើសង្គ្រាមទៀតហើយ «អ្នកបានបន្ធូរខ្សែដែលទ្រដងក្តោងរបស់វា»។ (33:17-33:22, សូមមើល UDB)។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ទប់ក្តោង

បង្គោលខ្ពស់ដែលទប់ក្តោងទូក

ក្តោង

កំណាត់ធំមួយដែលពេញដោយខ្យល់​ និងផ្លាស់ទីទូកឆ្លងកាត់ទឹក

ពេលនោះគេនឹងយកបានជ័យភណ្ឌជាច្រើនចែកគ្នា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកគេបែងចែកកំណប់ទ្រព្យ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មនុស្សខ្វិន

នេះសំដៅទៅលើមនុស្សដែលមិនអាចដើរបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលពិការ» (សូមមើល: rc://*/ta/man/translate/figs-nominaladj)

មនុស្សទាំងនោះនឹងត្រូវអត់ទោសចំពោះអំពើបាបរបស់គេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងអត់ទោសបាបដល់ប្រជាជនដែលរស់នៅទីនោះ» (សូមមើល: rc://*/ta/man/translate/figs-activepassive)