km_tn/isa/32/14.md

5.0 KiB

ព័ត៌មានទូទៅ៖

លោកអេសាយបន្តរការនិយាយ។

ត្បិតព្រះរាជវាំងនឹងត្រូវគេទុកចោល ទីក្រុងដែលមានមនុស្សច្រើនកុះករនឹងត្រឡប់ជាស្ងាត់ឈឹង

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។​ របៀបផ្សេងទៀតនៃការបកប្រែៈ «សម្រាប់ប្រជាជននឹងបោះបង់ចោលព្រះរាជវាំង ហើយហ្វូងមនុស្សនឹងបោះបង់ចោលទីក្រុង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

កំពែងខ្ពស់ៗ

នេះសំដៅទៅលើបន្ទាយដែលបានសាងសង់នៅលើកំពូលភ្នំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាយនៅលើភ្នំ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

កំពែងខ្ពស់ៗ និងប៉មក្លាយជារូង

នេះនិយាយអំពីបន្ទាយនិងប៉មឃ្លាំមើលត្រូវបានគេបោះបង់ចោលដូចជាពួកវាក្លាយជារូងភ្នំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កំពែងខ្ពស់ៗ និងប៉មមើលទៅនឹងត្រូវបោះបង់ចោលហើយនៅទទេ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ជាទីសោយសុខរបស់សត្វលាព្រៃ ហើយជាវាលស្មៅរបស់ហ្វូងសត្វ

នេះមានន័យថាសត្វទាំងនេះនឹងរីករាយនឹងស្មៅដែលដុះក្នុងចំណោមបន្ទាយ និងឃ្លាំមើលដែលត្រូវគេបោះបង់ចោល។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្វលា និងហ្វូងចៀមនឹងស៊ីស្មៅនៅទីនោះ» (សូមមើល: rc://*/ta/man/translate/figs-explicit)

ជារៀងរហូត

នេះមានន័យថារយៈពេលយូរណាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពេលវេលាយូរណាស់» (សូមមើល: rc://*/ta/man/translate/figs-hyperbole)

ដរាបដល់ព្រះវិញ្ញាណបានចាក់បង្ហូរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាល់តែព្រះអម្ចាស់ចាក់ព្រះវិញ្ញាណ»​ (សូមមើល: rc://*/ta/man/translate/figs-activepassive)

ព្រះវិញ្ញាណបានចាក់បង្ហូរដល់យើងរាល់គ្នា

នេះនិយាយពីព្រះអម្ចាស់ដែលផ្តល់ព្រះវិញ្ញាណដល់ព្រះអង្គ អោយប្រជាជនរបស់ព្រះជាម្ចាស់ ដូចជាព្រះវិញ្ញាណរបស់ព្រះរាវ​ដែលព្រះអម្ចាស់នឹងចាក់មកលើពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះវិញ្ញាណត្រូវបានប្រទានដល់យើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពីស្ថានដ៏ខ្ពស់

នៅទីនេះ «ឋានសួគ៌» ហៅថា «ស្ថានដ៏ខ្ពស់»។ របៀបផ្សេងទៀតនៃការបកប្រែៈ «មកពីឋានសួគ៌» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ចម្ការនោះនឹងក្លាយជាព្រៃ

នេះអាចត្រូវបានសរសេរជាទម្រង់សកម្ម។ នេះប្រៀបធៀបរបៀបដែលដីមានផ្លែច្រើនហួសប្រមាណដោយប្រៀបធៀបពួកវាទៅនឹងព្រៃក្រាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននឹងនិយាយថាដីដែលមានផ្លែបានរីកដុះដាលដូចជាព្រៃ» ឬ «ចំការដែលមានផ្លែនឹងមានច្រើន» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-simile]])