km_tn/isa/31/05.md

2.9 KiB

ព័ត៌មានទូទៅ៖

ព្រះអម្ចាស់បន្តរមានព្រះបន្ទូល។

ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារក្រុងយេរូសាឡិម

នេះជាវិធីដែលព្រះអម្ចាស់ការពារក្រុងយេរូសាឡិម បើប្រៀបធៀបនឹងរបៀបដែលមេមាន់ការពារសត្វស្លាបកូនរបស់វា នៅក្នុងសំបុករបស់វា។ (សូមមើល: rc://*/ta/man/translate/figs-simile)

ព្រះអង្គនឹងការពារជួយ សង្គ្រោះគេ ព្រះអង្គនឹងហោះពីលើទាំងរេរា

នេះនិយាយអំពីរបៀបដែលព្រះអម្ចាស់ការពារ និងសង្គ្រោះក្រុងយេរូសាឡឹមដោយពណ៌នាព្រះអង្គថាជាបក្សីដែលហោះមកលើទីក្រុង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងការពារ និងជួយសង្គ្រោះទីក្រុងពីសត្រូវរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះអម្ចាស់នៃពិភពទាំងមូល

បកប្រែឃ្លានេះដូចគ្នានឹងអ្នកបានធ្វើក្នុងជំពូក ១:៩។

ក្រុងយេរូសាឡិម

នេះសំដៅទៅលើប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៃក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ចូរត្រឡប់បែរមករកព្រះអង្គ ដែលអ្នករាល់គ្នាបានបែរចេញពីទ្រង់

«ត្រឡប់ទៅអ្នកដែលទាស់ប្រឆាំងបះបោរ»

ដែលគេធ្វើដោយដៃរាប់ថាអំពើបាប

នៅទីនេះប្រជាជនត្រូវបានសំដៅដោយ «ដៃ» របស់ពួកគេ ការសង្កត់ធ្ងន់ថាពួកគេបានធ្វើអ្វីមួយដោយដៃរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកបានធ្វើបាបដោយបានប្រព្រឹត្តដោយដៃរបស់អ្នកផ្ទាល់» (សូមមើល: rc://*/ta/man/translate/figs-synecdoche)