km_tn/isa/29/22.md

5.8 KiB

កូនចៅលោករបស់លោកយ៉ាកុប

ទីនេះ «ផ្ទះ» តំណាងឲ្យយក្រុមគ្រួសារមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅរបស់យ៉ាកុប» (សូមមើល: rc://*/ta/man/translate/figs-metonymy)

សង្គ្រោះលោកអ័ប្រាហាំ

នេះប្រហែលជាសំដៅទៅលើពេលដែលព្រះអម្ចាស់បានហៅអាប្រាហាំពីស្រុកកំណើតរបស់គាត់ ហើយបានបញ្ជូនគាត់ទៅទឹកដីសន្យា។ (សូមមើល: rc://*/ta/man/translate/figs-explicit)

យ៉ាកុបនឹងមិន...ស្រឡាំងកាំង...គេឃើញកូនចៅគេ

ទីនេះ «យ៉ាកុប» តំណាងឱ្យកូនចៅរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «កូនចៅរបស់យ៉ាកុបនឹងលែង...ស្រឡាំងកាំង...ពួកគេនឹងឃើញកូនចៅ របស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ក៏មិនត្រូវស្លុតចិត្តស្រឡាំងកាំងទៀតដែរ

នេះគឺជាពាក្យដែលមានន័យថាពួកគេនឹងលែងភ័យខ្លាចទៀតហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយពួកគេក៏នឹងមិនភ័យខ្លាចដែរ» (សូមមើល: rc://*/ta/man/translate/figs-idiom)

តែកាលណាគេឃើញកូនចៅគេ នោះកិច្ចការដែលដៃយើងធ្វើនឹងនៅកណ្តាលពួកគេ

នៅទីនេះ «ដៃ» តំណាងឲ្យអំណាច​​ និងសកម្មភាពរបស់ព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលពួកគេឃើញក្មេងៗទាំងអស់ដែលយើងបានផ្តល់ឲ្យពួកគេនិងអ្វីដែលយើងបានធ្វើ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

គេនឹងទទួលស្គាល់នាមយើងថាជានាមដ៏វិសុទ្ធ

ពាក្យនេះ «ព្រះនាម» តំណាងអោយព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងគោរពយើង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

គេនឹងទទួលស្គាល់នាមយើងជានាមដ៏វិសុទ្ធនៃលោកយ៉ាកុប

ពាក្យនេះ «ព្រះនាម» តំណាងឲ្យព្រះអម្ចាស់។ ព្រះអម្ចាស់ចាត់ទុកខ្លួនឯងថាជា «ព្រះដ៏បរិសុទ្ធរបស់យ៉ាកុប»។របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងគោរពយើងជាព្រះដ៏វិសុទ្ធរបស់យ៉ាកុប» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-123person]])

ដែលជាព្រះនៃអុីស្រាអែល

ព្រះអម្ចាស់ចាត់ទុកខ្លួនឯងថាជា «ព្រះនៃអ៊ីស្រាអែល»។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងជាព្រះនៃអ៊ុីស្រាអែល» (សូមមើល: rc://*/ta/man/translate/figs-123person)

គ្រានោះអស់អ្នកដែលប្រព្រឹត្តទាស់ខាងវិញ្ញាណ

ពាក្យនេះ «វិញ្ញាណ» តំណាងឲ្យរាងកាយខាងក្នុងរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលខុសនឹងអ្វីដែលគេគិត» ឬ «អ្នកដែលខុសក្នុងអាកប្បកិរិយារបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

នឹងមានយល់យោបល់វិញ

នេះអាចត្រូវបានធ្វើឲ្យកាន់តែច្បាស់ដើម្បីពន្យល់ពីអ្វីដែលពួកគេនឹងយល់។ របៀបផ្សេងទៀតនៃការបកប្រែៈ «នឹងចាប់ផ្ដើមយល់ពីព្រះអម្ចាស់​ និងច្បាប់របស់ព្រះ» (សូមមើល: rc://*/ta/man/translate/figs-explicit)

អស់អ្នកដែលរអ៊ូរទាំនឹងមានចំណេះវិញ

នេះអាចត្រូវបានធ្វើឲ្យកាន់តែច្បាស់ដើម្បីពន្យល់ពីចំណេះដឹងដែលពួកគេនឹងរៀន។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលត្អូញត្អែរនឹងចាប់ផ្តើមដឹងថាអ្វីដែលព្រះអម្ចាស់បង្រៀនពួកគេគឺជាការពិត» (សូមមើល: rc://*/ta/man/translate/figs-explicit)