km_tn/isa/29/17.md

4.4 KiB

ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ ហើយវាលនឹងត្រឡប់ទៅជាព្រៃវិញ

អាចមានន័យថាទី ១) គឹ​​ នេះគឺព្យញ្ជនៈហើយព្រះអម្ចាស់នឹងធ្វើអោយកន្លែងដែលដើមឈើដុះនៅព្រៃល្បាណូនក្លាយទៅជាវាលដែលមានផ្លែផ្កា រឺ ទី២) នេះជាការប្រៀបធៀបហើយព្រៃធំៗ នៅព្រៃល្បាណូនតំណាងអោយការគាបសង្កត់ដ៏មានឥទ្ធិពលហើយដំណាំដែលដុះនៅក្នុងចំការនិងក្លាយជាព្រៃគឺជាមនុស្សសាមញ្ញដែលកំពុងរងទុក្ខ។ នេះមានន័យថាព្រះអម្ចាស់នឹងបន្ទាបបន្ថោកអស់អ្នកដែលមានអំណាចតែព្រះអង្គនឹងលើកតម្កើងអស់អ្នកដែលរងទុក្ខវេទនា។(សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រៃល្បាណូននឹងត្រឡប់ទៅជាវាលវិញ

ទីនេះ «ព្រៃល្បាណូន» តំណាងឲ្យព្រៃតាត្រៅធំ ៗ នៅព្រៃល្បាណូន។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។របៀបផ្សេងទៀតនៃការបកប្រែៈ​ «ព្រះជាម្ចាស់នឹងប្រែក្លាយព្រៃដ៏អស្ចារ្យនៅស្រុកល្បាណូនអោយទៅជាវាលវិញ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

មនុស្សថ្លង់នឹងស្តាប់ឮពាក្យពេជន៍នៅក្នុងសៀវភៅ ហើយភ្នែកមនុស្សខ្វាក់ក៏នឹងមើលឃើញច្បាស់នៅទីងងឹតដែរ

អាចមានន័យថាទី ១) គឹ​ នេះគឺព្យញ្ជនៈហើយព្រះអម្ចាស់នឹងធ្វើឲ្យមនុស្សគថ្លង់ ឮ និងធ្វើឲ្យយមនុស្សខ្វាក់មើលឃើញឬ ទី២) នេះជាពាក្យប្រៀបធៀបដែលមានន័យថាព្រះអម្ចាស់នឹងជួយប្រជាជនឲ្យស្តាប់​ និងយល់សាររបស់ព្រះអង្គ ឬ ទី៣) វាអាចមានន័យថាជម្រើសទាំងពីរ គឺ ទី ១​ និង​ទី​២។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ភ្នែកមនុស្សខ្វាក់

នៅទីនេះ «ភ្នែក» តំណាងឲ្យយមនុស្សទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលពិការភ្នែក» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

មនុស្សសុភាពរាបសារនឹងមានអំណរនៅក្នុងព្រះអម្ចាស់ ហើយមនុស្សទ័លក្រក្នុងចំណោមមនុស្សនានានឹងមានចិត្តរីករាយនៅក្នុងព្រះដ៏វិសុទ្ធរបស់ជនជាតីអុីស្រាអែល

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនក្រីក្រ​ និងត្រូវគេជិះជាន់នឹងសប្បាយចិត្តជាថ្មីម្តងទៀតព្រោះតែអ្វីៗដែលព្រះអម្ចាស់ជាព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ុីស្រាអែលបានធ្វើ» (សូមមើល: rc://*/ta/man/translate/figs-parallelism)