km_tn/isa/29/15.md

2.6 KiB

ព័ត៌មានទូទៅ៖

នេះប្រហែលជាព្យាការីអេសាយកំពុងនិយាយ ឬវាអាចបន្តការនិយាយរបស់ព្រះអម្ចាស់នៅក្នុងជំពូក ២៩:១៣-១៤។

ដល់អស់អ្នកណាដែលលាក់ គម្រោងការគេនៅចំពោះព្រះអម្ចាស់

មនុស្សដែលព្យាយាមធ្វើផែនការដោយគ្មានព្រះអម្ចាស់មិនដឹងអំពីវាត្រូវបានគេនិយាយដូចជាពួកគេលាក់ផែនការរបស់ពួកគេនៅក្នុងទីជ្រៅដែលព្រះអម្ចាស់មិនអាចទតឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលព្យាយាមលាក់ផែនការរបស់ពួកគេពីព្រះអម្ចាស់» ឬ «អ្នកដែលព្យាយាមរក្សាព្រះអម្ចាស់ពីការស្វែងរកនូវអ្វីដែលពួកគេគ្រោងនឹងធ្វើ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

អ្នកទាំងនោះដែលធ្វើកិច្ចការខ្លួនទៅទីងងឹត

វាបញ្ជាក់ថាពួកគេកំពុងធ្វើអំពើអាក្រក់ដោយសម្ងាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាធ្វើអំពើអាក្រក់នៅក្នុងទីងងឹតដូច្នេះគ្មាននរណាអាចមើលឃើញពួកគេបានទេ» (សូមមើល: rc://*/ta/man/translate/figs-explicit)

តើមាននរណាឃើញយើង តើមាននរណាដឹងថាយើងធ្វើអី?

ពួកគេប្រើសំណួរដើម្បីបញ្ជាក់ថាពួកគេជឿថាគ្មាននរណាម្នាក់ដឹងថាពួកគេកំពុងធ្វើអ្វីទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់សូម្បីតែព្រះអម្ចាស់ក៏មិនដែលឃើញយើង ឬដឹងថាយើងកំពុងធ្វើអ្វីដែរ!» (សូមមើល: rc://*/ta/man/translate/figs-rquestion)