km_tn/isa/29/09.md

4.5 KiB

អ្នករាល់គ្នានឹង ភាំងឆ្ងល់ ចូរបិទភ្នែក

ពាក្យថា «អ្នករាល់គ្នា» សំដៅទៅលើប្រជាជនក្រុងយេរូសាឡិម។ ហេតុអ្វីបានជាពួកគេភ្ញាក់ផ្អើលអាចត្រូវបានធ្វើឲ្យច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ងឿងឆ្ងល់នឹងអ្វីដែលយើងកំពុងប្រាប់អ្នក» (សូមមើល: [[rc:///ta/man/translate/figs-explicit]] និង [[rc:///ta/man/translate/figs-doublet]])

ចូរបិទភ្នែក ហើយធ្វើជាមនុស្សខ្វាក់ចុះ

ប្រជាជនព្រងើយកន្តើយនឹងអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូលគឺហាក់ដូចជាពួកគេធ្វើឲ្យខ្លួនគេខ្វាក់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ធ្វើខ្លួនជាមនុស្សល្ងង់ខ្លៅ និងខ្វាក់ខាងវិញ្ញាណចំពោះអ្វីដែលយើងកំពុងបង្ហាញអ្នក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ត្បិតព្រះអម្ចាស់បានចាក់វិញ្ញាណដែលបណ្តាលឲ្យលង់លក់លើអ្នករាល់គ្នា

នៅទីនេះ «វិញ្ញាណនៃ» មានន័យថា «មានលក្ខណៈ» កំពុងដេកលក់។ ព្រះអម្ចាស់ធ្វើ ឲ្យ ប្រជាជនដេកលង់លក់មានន័យថា «វិញ្ញាណ» គឺជាអង្គធាតុរាវដែលព្រះបានចាក់ទៅលើប្រជាជន។ ក៏ «គេងលក់ស្កប់ស្កល់» គឺជាការប្រៀបធៀបដែលមានន័យថាប្រជាជនគ្មានសតិអារម្មណ៍ ហើយមិនអាចយល់ពីអ្វីដែលព្រះអម្ចាស់កំពុងធ្វើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហេតុផលដែលអ្នកមិនសមហេតុផលគឺដោយសារតែព្រះអម្ចាស់បានធ្វើអោយអ្នកដេកលក់ខាងវិញ្ញាណ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ចូរស្រវឹងចុះ តែមិនមែនស្រវឹងដោយសារស្រាទំពាំងបាយជូរ ហើយមិនទ្រេតទ្រោតដោយសារស្រាដែរ

ប្រជាជនឥតមានប្រាជ្ញាហើយមិនយល់អ្វីដែលព្រះអម្ចាស់កំពុងធ្វើគឺដូចស្រវឹង។ របៀបផ្សេងទៀតនៃការបកប្រែៈ «កុំមានគំនិតដូចមនុស្សស្រវឹងតែវាមិនមែនដោយសារអ្នកបានផឹកស្រា ឬ ស្រាបៀរច្រើនពេកទេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រអង្គបានបិទភ្នែកអ្នករាល់គ្នា ជាពួកព្យាការី ហើយបានគ្រប់ក្បាលអ្នករាល់គ្នា​គឺជាពួកគ្រូទាយ

ព្រះអម្ចាស់ធ្វើអោយប្រជាជននៅល្ងីល្ងើ និងមិនយល់ពីអ្វីដែលព្រះអង្គកំពុងធ្វើដូចជាព្រះអង្គបានបិទភ្នែកហើយបាំងមុខពួកគេមិនអោយមើលឃើញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «វាដូចជាព្រះអម្ចាស់បានបិទភ្នែករបស់ពួកព្យាការី ហើយបានគ្របបាំងលើក្បាលរបស់អ្នកមើលឆុត» (សូមមើល: rc://*/ta/man/translate/figs-metaphor)