km_tn/isa/29/07.md

3.7 KiB

វាប្រៀបដូចគេយល់សុបិន្ត ដូចសុបិន្តពេលយប់

ឃ្លា «ដូចសុបិន្តពេលយប់»​ គឺដូចគ្នានឹង «សុបិន» ដែរ។ ឃ្លាទាំងពីរសង្កត់ធ្ងន់ថាមិនយូរប៉ុន្មានវានឹងដូចជាកងទ័ពឈ្លានពានមិនដែលមានទេ។ (សូមមើល: [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-simile]])

គឺមានមនុស្សជាច្រើនមកពីគ្រប់ជាតិសាសន៍

«កងទ័ពធំៗ មកពីប្រទេសទាំងអស់»

ច្បាំងនឹងអើរាល

ឈ្មោះ «អើរាល» គឺជាឈ្មោះមួយផ្សេងទៀតសម្រាប់ក្រុងយេរូសាឡិមហើយវាតំណាងឲ្យប្រជាជនដែលរស់នៅទីនោះ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យថា «អើរាល» ក្នុងជំពូក ២៩:១។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រយុទ្ធប្រឆាំងនឹងប្រជាជនអើរាល» (សូមមើល: rc://*/ta/man/translate/figs-metonymy)

បន្ទាយវាផង។ គឺអស់អ្នកដែលច្បាំងនឹងទីក្រុង​ ហើយនឹងបន្ទាយផង ដែលធ្វើទុក្ខដល់ទីក្រុង

ពាក្យថានាង សំដៅទៅលើអេរីលដែលតំណាងឲ្យប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាយរបស់ពួកគេ»។ ពួកគេនឹងវាយលុកទីក្រុងអើរាល និងការពាររបស់ក្រុងនោះហើយធ្វើឲ្យប្រជាជនរងទុក្ខវេទនាជាខ្លាំង» (សូមមើល: rc://*/ta/man/translate/figs-metonymy)

គឺដូចជាមនុស្សស្រេកឃ្លានដែលគេសុបិន្តឃើញថា ខ្លួនបានបរិភោគ...គេនៅតែស្រេក

រឿងប្រៀបប្រដូចទាំងនេះមានន័យថាសត្រូវរំពឹងថានឹងទទួលជោគជ័យ ប៉ុន្តែពួកគេនឹងបរាជ័យព្រោះព្រះនឹងមិនអនុញ្ញាតឲ្យពួកគេយកឈ្នះក្រុងយេរូសាឡិមឡើយ។ (សូមមើល: rc://*/ta/man/translate/figs-simile)

រី​​​ឯមនុស្សយ៉ាងច្រើនដែលមកពីគ្រប់ជនជាតិមកច្បាំងនឹងភ្នំស៊ីយ៉ូនក៏ដូចយ៉ាងនោះដែរ

ត្រង់ពាក្យ «ភ្នំស៊ីយ៉ូន» តំណាងឲ្ប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ«មែនហើយនេះនឹងជាអ្វីដែលកើតឡើងចំពោះកងទ័ពពីប្រជាជាតិនានាដែលប្រយុទ្ធប្រឆាំងនឹងប្រជាជនដែលរស់នៅលើភ្នំស៊ីយ៉ូន» (សូមមើល: rc://*/ta/man/translate/figs-metonymy)