km_tn/isa/29/03.md

2.8 KiB

យើងនឹងបោះទ័ពព័ទ្ធ

ពាក្យ «យើង» សំដៅទៅលើព្រះអម្ចាស់។ នេះតំណាងឲ្យព្រះអម្ចាស់ដែលធ្វើអោយកងទ័ពសត្រូវឡោមព័ទ្ធក្រុងយេរូសាឡឹម។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងបញ្ជាកងទ័ពនៃសត្រូវរបស់អ្នកឲ្យឡោមព័ទ្ធអ្នក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

រាយទ័ពជុំវិញ...គ្រឿងសឹក

«រាយទ័ពជុំវិញ» គឺជាកងទ័ពប៉មមួយដែលនឹងសាងសង់ដើម្បីវាយប្រហារទីក្រុងដែលមានកំពែងខ្ពស់។ ក៏ «គ្រឿងសឹក» សំដៅទៅលើកងទ័ពអាវុធផ្សេងៗដែលនឹងសាងសង់ដើម្បីវាយប្រហារទីក្រុង។ (សូមមើល: rc://*/ta/man/translate/translate-unknown)

អ្នកនឹងត្រូវផ្តួលចុះ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែ «សត្រូវរបស់អ្នកនឹងនាំអ្នកផ្តួលចុះ» ឬ «សត្រូវរបស់អ្នកនឹងផ្តួលខ្លួនអ្នក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

អ្នកនឹងនិយាយពីដីមក សម្លេងរបស់អ្នកនឹងឮខ្សាវៗ ដូចសម្លេងខ្មោចចេញពីដីល្វើយៗយ៉ាងនោះ ដែលខ្សឹបចេញពីធូលីដី

សេចក្តីថ្លែងការណ៍ទាំងអស់នេះមានន័យដូចគ្នា។ ពួកគេសង្កត់ធ្ងន់ថាមនុស្សដែលធ្លាប់និយាយដោយមោទនភាពនឹងទន់ខ្សោយ និងសោកសៅបន្ទាប់ពីសត្រូវកម្ចាត់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នកនឹងអាចនិយាយបានតែខ្សឹបខ្សោយដូចជាវិញ្ញាណនិយាយពីកន្លែងដែលមនុស្សស្លាប់រស់នៅ» (សូមមើល: [[rc:///ta/man/translate/figs-simile]] និង [[rc:///ta/man/translate/figs-parallelism]])