km_tn/isa/28/23.md

2.2 KiB

ព័ត៌មានទូទៅ៖

នេះចាប់ផ្តើមរឿងប្រៀបប្រដូចដែលបញ្ចប់នៅជំពូក ២៨:២៩។ (សូមមើល: rc://*/ta/man/translate/figs-parables)

ចូរប្រុងប្រៀបត្រចៀកស្តាប់សម្លេងរបស់ខ្ញុំ ចូរយកចិត្តទុកដាក់ស្តាប់ពាក្យខ្ញុំ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ ឃ្លាទីពីរត្រូវបានប្រើដើម្បីពង្រឹងទីមួយ។(សូមមើល: rc://*/ta/man/translate/figs-parallelism)

សម្លេងរបស់ខ្ញុំ

ត្រង់ពាក្យ «សម្លេង» គឺតំណាងឲ្យអ្វីដែលលោកអេសាយនិយាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះអ្វីដែលខ្ញុំនិយាយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ពាក្យរបស់ខ្ញុំ

នេះគឺជា «ពាក្យ» តំណាងឲ្យសារមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ចំពោះសាររបស់ខ្ញុំ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

អ្នកស្រែភ្ជួររាស់ដើម្បីសាបព្រួស តើគេភ្ជួររហូតឬ? តើគេចេះតែបំបែកដី និងរាស់ស្រែឬ?

លោកអេសាយប្រើសំណួរវោហាសាស្ត្រដើម្បីធ្វើឲ្យប្រជាជនគិតយ៉ាងជ្រាលជ្រៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «កសិករមិនភ្ជួររាស់ដីម្តងហើយម្តងទៀត ហើយបន្តធ្វើការដីដោយមិនដែលសាបព្រោះគ្រាប់ពូជ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)