km_tn/isa/28/13.md

2.5 KiB

ដូច្នេះព្រះអម្ចាស់មានព្រះបន្ទូល

នៅទីនេះ «ព្រះបន្ទូល» តំណាងឲ្យសារមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះសាររបស់ព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ពីបទបញ្ញត្តិមួយទៅបទបញ្ញត្តិមួយ ពីបន្ទាត់មួយទៅបន្ទាត់មួយ មកនេះបន្តិច ទៅនោះបន្តិច

ទាំងនេះគឺជាពាក្យដែលបូជាចារ្យ និងព្យាការីដែលស្រវឹងបានប្រើដើម្បីរិះគន់របៀបដែលលោកអេសាយបង្រៀនពួកគេ។ សូមមើលពីរបៀបដែលអ្នកបានបកប្រែវានៅក្នុងជំពូក ២៨:៩។

ធ្វើដូច្នេះនោះគេនឹងជំពប់ដួលផ្ងារ ហើយបាក់បែក នឹងជាប់អន្ទាក់រើមិនរួចឡើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដើម្បីឲ្យកងទ័ពរបស់ស្រុកអាស្ស៊ីរីនឹងមកវាយយកឈ្នះពួកគេ ហើយចាប់ពួកគេធ្វើជាឈ្លើយសឹក» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ជំពប់ដួលផ្ងារ ហើយបាក់បែក

មនុស្សដែលចាញ់នៅក្នុងសមរភូមិចំពោះកងទ័ពសត្រូវត្រូវបានគេនិយាយដូចជាប្រជាជននឹងដួលហើយបាក់បែក។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ជាប់អន្ទាក់

ទាហានសត្រូវដែលចាប់ប្រជាជនអ៊ុីស្រាអែលត្រូវបានគេនិយាយដូចជាពួកគេជាអ្នកប្រមាញ់ដែលចាប់សត្វនៅក្នុងអន្ទាក់។ (សូមមើល: rc://*/ta/man/translate/figs-metaphor)