km_tn/isa/27/12.md

3.9 KiB

ដល់គ្រានោះមកដល់

ឃ្លានេះសម្គាល់ព្រឹត្តិការណ៍សំខាន់មួយដែលនឹងកើតឡើង។

នៅថ្ងៃនោះ

នៅទីនេះ «ថ្ងៃ»​ តំណាងឲ្យរយៈពេលមួយនៃពេលវេលាជាទូទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលនោះ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ព្រះអម្ចាស់នឹងវាយជំរុះផលគេ

ព្រះអម្ចាស់បានប្រមូលប្រជាជនរបស់ព្រះអង្គអោយនាំពួកគេពីជាតិសាសន៍នានាមកស្រុកអ៊ុីស្រាអែលវិញដូចជាគេកំពុងតែច្រូតស្រូវសាលីដើម្បីញែកគ្រាប់ចេញពីអង្កាម។(សូមមើល: rc://*/ta/man/translate/figs-metaphor)

ចាប់ពីទន្លេអឺប្រាត រហូតដល់ទឹកជ្រោះ អេសីុព្ទ

លោកអេសាយបានលើកឡើងអំពីទន្លេអឺប្រាតនិងស្រុកវ៉ាឌីនៃប្រទេសអេហ្ស៊ីបមានន័យថាព្រះអម្ចាស់នឹងនាំជនជាតិ អ៊ុីស្រាអែលដែលត្រូវគេនិរទេសទៅក្នុងទឹកដីនៅក្បែរដែនទឹកទាំងនោះគឺស្រុកអាស្ស៊ីរី និងស្រុកអេស៊ីបមកវិញ។

ទឹកជ្រោះ អេសីុព្ទ

«ជ្រោះនៃស្រុកអេស៊ីប»

អ្នករាល់គ្នា...នៅពេលនោះព្រះអង្គនឹងប្រមូលអ្នករាល់គ្នាមួយឡែក

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងប្រមូលអ្នកម្តងមួយៗ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

មានគេផ្លុំត្រែយ៉ាងធំ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែ «នរណាម្នាក់នឹងផ្លុំត្រែឮយ៉ាងខ្លាំង» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ហើយប្រជាជននៅទឹកដីអស្ស៊ីរីដែលខ្ចាត់ខ្ចាយ ប្រជាជនដែលនៅស្រុកអេស៊ីបបែកខ្ញែក នឹងវិលត្រឡប់មកវិញ

ព័ត៌មានដែលអាចយល់បានអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលកំពុងនិរទេសខ្លួនហើយស្លាប់នៅស្រុកអាស្ស៊ីរី និងស្រុកអេស៊ីបនឹងវិលត្រឡប់មកស្រុកអ៊ុីស្រាអែលវិញ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

ភ្នំដ៏វិសុទ្ធ

«ភ្នំបរិសុទ្ធ» គឺភ្នំស៊ីយ៉ូននៅក្រុងយេរូសាឡឹម។ សូមមើលពីរបៀបដែលអ្នកបានបកប្រែពាក្យនេះនៅក្នុងជំពូក ១១:៨។