km_tn/isa/27/09.md

3.5 KiB

ដូច្នេះអំពើបាប

អាចមានន័យថាទី ១) គឺ «នេះ» សំដៅទៅលើព្រះអម្ចាស់ដែលបញ្ជូនប្រជាជនទៅជានិរទេស ដូចលោកអេសាយបានលើកឡើងនៅក្នុងខមុន ឬទី២) «នេះ» សំដៅទៅលើសកម្មភាពដែលលោកអេសាយនឹងលើកឡើងនៅផ្នែកបន្ទាប់នៃខ ៩។

អំពើបាបរបស់យ៉ាកុបនឹងត្រូវលើកលែងទោសបែបនោះដែរ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងជំរះអំពើបាបចេញពីពួកអ៊ុីស្រាអែល» ឬ «ព្រះអម្ចាស់នឹងអត់ទោសអោយជនជាតិអ៊ុីស្រាអែល»។​​​ (សូមមើល: rc://*/ta/man/translate/figs-activepassive)

អំពើបាបរបស់យ៉ាកុប...ដកអំពើបាបគេចេញ

ត្រង់ពាក្យ «យ៉ាកុប» តំណាងឲ្យកូនចៅរបស់យ៉ាកុប។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អំពើទុច្ចរិតរបស់ជនជាតិអ៊ុិស្រាអែល...ដកអំពើបាបរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ហើយនេះជាផល

នៅទីនេះ «នេះ» សំដៅទៅលើសកម្មភាពដែលលោកអេសាយនឹងពិពណ៌នានៅផ្នែកបន្ទាប់នៃខ ៩។

ជាផលផ្លែ

នេះនិយាយពីលទ្ធផលនៃសកម្មភាពដូចជាវាជាផ្លែឈើដែលដុះដូចដើមឈើ ឬដើម។ របៀបផ្សេងទៀតនៃការបកប្រែៈ «លទ្ធផល» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រះអង្គនឹងធ្វើឲ្យថ្មទាំងប៉ុន្មាននៃអាសនា ឲ្យខ្ទេចប្រៀបបានដូចថ្មកំបោរដែលគេកិន ហើយផ្តួលរំលំបង្គោលរបស់ព្រះអាសេរ៉ា និងកន្លែងថ្វាយទីសក្ការៈបូជារបស់ព្រះទាំងប៉ុន្មាន

នៅទីនេះ «គាត់» សំដៅទៅលើយ៉ាកុបដែលតំណាងឲ្យកូនចៅរបស់គាត់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងបំផ្លាញអាសនៈទាំងអស់ដែលពួកគេថ្វាយដល់ព្រះមិនពិត ហើយពួកគេនឹងដករូបព្រះអាសេរ៉ា និងអាសនៈទាំងប៉ុន្មានដែលពួកគេដុតគ្រឿងក្រអូបសំរាប់ព្រះក្លែងក្លាយ»។ (សូមមើល: rc://*/ta/man/translate/figs-metonymy)