km_tn/isa/27/07.md

4.2 KiB

តើព្រះអម្ចាស់នឹងវាយពួកយ៉ាកុប​ និង ពួកអុីស្រាអែលដូចដែលទ្រង់បានវាយពួកសាសន៍ដែលវាយពួកគេឬ?

សំណួរត្រូវបានប្រើដើម្បីប្រៀបធៀបភាពធ្ងន់ធ្ងរនៃការដាក់ទណ្ឌកម្មរបស់ព្រះ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់ពិតជាបានដាក់ទោសប្រជាជាតិដែលជាសត្រូវយ៉ាងធ្ងន់ជាងព្រះអង្គបានដាក់ទណ្ឌកម្មប្រជាជនអ៊ុីស្រាអែលទៅទៀត»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ពួកយ៉ាកុប​...ពួកអុីស្រាអែល

ទាំងនេះតំណាងឲ្យកូនចៅរបស់លោកយ៉ាកុប។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

តើពួកគេត្រូវប្រហារដូចអស់អ្នកដែលទ្រង់បានប្រហារឬ?

សំណួរនេះក៏ត្រូវបានប្រើដើម្បីប្រឆាំងនឹងភាពធ្ងន់ធ្ងរនៃការដាក់ទណ្ឌកម្មរបស់ព្រះដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់មិនបានសម្លាប់ប្រជាជនអ៊ុីស្រាអែលដូចពួកគេបានសម្លាប់ខ្មាំងសត្រូវរបស់ពួកគេពីជាតិសាសន៍ដទៃនោះទេ»។ (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/figs-rquestion]])

ព្រះអង្គដាក់ទោសពួកគេដោយបណ្តេញពួកគេចេញ

ត្រង់ពាក្យ «អ្នក» សំដៅទៅលើព្រះ។ ព្រះអម្ចាស់ដាក់ទោសប្រជារាស្ត្ររបស់ព្រះអង្គតាមអ្វីៗដែលពួកគេត្រូវការ គឺត្រូវបានគេចាត់ទុកថាដូចជាការដាក់ទណ្ឌកម្មរបស់ព្រះជាម្ចាស់ជាអ្វីដែលអាចវាស់វែងបាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែព្រះអង្គបានដាក់ទណ្ឌកម្មពួកគេតាមតម្រូវការ» (សូមមើល: [[rc:///ta/man/translate/figs-you]] និង [[rc:///ta/man/translate/figs-metaphor]])

ដោយបណ្តេញពួកគេចេញ

ឃ្លានេះតំណាងឲ្យកូនចៅរបស់យ៉ាកុប។ របៀបផ្សេងទៀតនៃការបកប្រែៈ «បញ្ជូនជនជាតិអ៊ុីស្រាអែលទៅ» (សូមមើលៈ rc://*/ta/man/translate/figs-metonymy)

ព្រះអង្គបានបណ្តេញពួកគេដោយខ្យល់បក់បោកពីទិសខាងកើត

អំណាចរបស់ព្រះអម្ចាស់ក្នុងការបញ្ជូនប្រជារាស្ត្ររបស់ព្រះអង្គទៅប្រទេសក្រៅត្រូវបានគេនិយាយដូចជាព្រះអម្ចាស់បានប្រើខ្យល់ដើម្បីបក់បោកពួកគេទៅកាន់ប្រទេសក្រៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ព្រះចេស្ដារបស់ព្រះអម្ចាស់បានដេញពួកគេចេញដូចជាខ្យល់បក់ពីទិសខាងកើត»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)