km_tn/isa/27/06.md

2.4 KiB

ប្រយោគភ្ជាប់៖

រឿងនេះបន្តនិយាយអំពីប្រជាជនអ៊ុីស្រាអែលដូចជាពួកគេជាចម្ការទំពាំងបាយជូរ (សូមមើលៈ ២៧: ១)។

ថ្ងៃនោះមកដល់

នេះនិយាយអំពីមួយថ្ងៃ ដូចជាថ្ងៃធ្វើដំណើរហើយមកដល់កន្លែងណាមួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលអនាគត» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពូជពង្សយ៉ាកុបនឹងចាក់ឫស ពួកអុីស្រាអែលនឹងដុះពន្លកចេញមក

ព្រះអម្ចាស់បានប្រទានពរដល់ជនជាតិអ៊ុីស្រាអែល ហើយធ្វើឲ្យពួកគេមានភាពចម្រុងចម្រើន គឺដូចជាដើមទំពាំងបាយជូរដែលមានឫស និងផ្កា។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «កូនចៅអ៊ុីស្រាអែលនឹងរីកចំរើនដូចដើមដែលដុះឡើងហើយដុះឡើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពូជពង្សយ៉ាកុប...អុីស្រាអែល

ត្រង់ពាក្យ «យ៉ាកុប» និង «អ៊ុីស្រាអែល» គឺជាពាក្យប្រៀបធៀបដែលតំណាងឲ្យកូនចៅរបស់លោកយ៉ាកុប។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

នឹងដុះពន្លកចេញមក ហើយបង្កើតផលផ្លែនៅពាសពេញផែនដី

ព្រះអម្ចាស់ធ្វើឲ្យជនជាតិអ៊ុីស្រាអែលរីកចំរើនយ៉ាងខ្លាំងដើម្បីពួកគេអាចជួយអ្នកដទៃបាន ដូចជាគេមានវល្លិដែលមានផ្លែច្រើនក្រៃលែង។ (សូមមើល: rc://*/ta/man/translate/figs-metaphor)