km_tn/isa/27/04.md

3.8 KiB

ប្រយោគភ្ជាប់៖

រឿងនេះបន្តនិយាយអំពីប្រជាជនអ៊ុីស្រាអែលដូចជាពួកគេជាចម្ការទំពាំងបាយជូរ (សូមមើលៈ ២៧:១)។

យើងមិនខ្ញាល់នឹងវាទៀតទេ អូ តែបើមានអញ្ចាញ និងបន្លាដុះ នៅទីនោះយើងនឹងកាប់ឆ្ការ

«យើងមិនខ្ញាល់ទេ។ ប្រសិនបើមានបន្លា និងអញ្ចាញ យើងនឹងដើរក្បួនពួកគេនៅក្នុងសមរភូមិ»

យើងមិនខ្ញាល់ទេ

គេយល់ថាព្រះអម្ចាស់មិនខ្ញាល់នឹងប្រជារាស្ត្ររបស់ព្រះអង្គទៀតឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងមិនខ្ញាល់នឹងប្រជាជនរបស់យើងទៀតទេ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

មានអញ្ចាញ និងបន្លាដុះ

សត្រូវរបស់ប្រជាជនអ៊ុីស្រាអែលត្រូវបានគេនិយាយដូចជាពួកគេជាបន្លា និងបន្លាដែលដុះនៅក្នុងចម្ការ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

អញ្ចាញ និងបន្លា

សូមបានបកប្រែពាក្យនេះដូចដែលអ្នកបានបកនៅក្នុងជំពូក ៥:៥។

នៅទីនោះយើងនឹងកាប់ឆ្ការ

ព្រះអម្ចាស់បានច្បាំងនឹងខ្មាំងសត្រូវរបស់ព្រះអង្គដូចជាព្រះអង្គកំពុងតែធ្វើសង្គ្រាមនៅក្នុងកងទ័ព។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

នៅទីនោះយើងនឹងកាប់ឆ្ការ ជាន់ឈ្លីដុតបំផ្លាញវា

នៅទីនេះលោកអេសាយបានបញ្ចូលរូបភាពផ្សេងៗគ្នាដើម្បីនិយាយអំពីខ្មាំងសត្រូវរបស់ព្រះអម្ចាស់។ លោកនិយាយអំពីពួកគេដូចជាពួកគេជាបន្លា និងអញ្ជាញ ប៉ុន្តែក៏ជាទាហាននៅក្នុងកងទ័ពដែរ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

បើគេចូលមកសុំការការពារ

នេះអាចត្រូវបានប្រើឡើងវិញដូច្នេះនាមអរូបី «ការការពារ» ត្រូវបានបង្ហាញជាកិរិយាស័ព្ទ «ការពារ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «លើកលែងតែពួកគេស្នើសុំឲ្យយើងការពារពួកគេ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

នឹងសេចក្តីសុខសាន្តពីយើង នោះយើងនឹងប្រទានសេចក្តីសុខសាន្តដល់គេ

«ហើយពួកគេស្នើសុំរស់នៅដោយសន្តិភាពជាមួយយើង។ យើងចង់ឲ្យ ពួកគេរស់នៅដោយសន្តិភាពជាមួយយើង»