km_tn/isa/26/19.md

4.7 KiB

អស់អ្នកដែលស្លាប់នឹងរស់ឡើងវិញ

នេះអាចត្រូវបានប្រើឡើងវិញដូច្នេះគុណនាមបន្ទាប់បន្សំ «ស្លាប់» ត្រូវបានបង្ហាញជាកិរិយាស័ព្ទ «បានស្លាប់ហើយ»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនរបស់អ្នកដែលបានស្លាប់នឹងរស់ឡើងវិញ» (សូមមើល: rc://*/ta/man/translate/figs-nominaladj)

អស់អ្នកដែលស្លាប់

អាចមានន័យថាទី ១) គឺ «របស់អ្នក» សំដៅទៅលើព្រះអម្ចាស់ ឬទី២) «របស់អ្នក» សំដៅទៅលើប្រជាជនអ៊ុីស្រាអែល។ ប្រសិនបើអ្នកជ្រើសរើសជំរើសពីរ អ្នកអាចបកប្រែវាថា «មរណភាពរបស់យើង»។

ដេកលើធូលីដី

នេះនិយាយពីមនុស្សស្លាប់ដែលបានរស់ឡើងវិញដូចជាពួកគេកំពុងភ្ញាក់ពីដំណេក។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ពួកអ្នកដែលដេកលើធូលីដី

នេះជាវិធីគួរសមក្នុងការសំដៅទៅលើអ្នកដែលបានស្លាប់ទៅ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលស្លាប់ហើយត្រូវបានគេកប់» (សូមមើល: rc://*/ta/man/translate/figs-euphemism)

ត្បិតទឹកសន្សើមរបស់ព្រះអង្គនឹងស្រោចស្រពផែនដី

ព្រះអម្ចាស់មានព្រះហឫទ័យសប្បុរសចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ហើយនាំគេអោយមានជីវិតរស់ឡើងវិញគឺដូចជាទឹកសន្សើមដែលធ្វើអោយរុក្ខជាតិរស់រវើក។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ត្បិតទឹកសន្សើមរបស់ព្រះអង្គ

អាចមានន័យថាទី ១) គឺ «របស់អ្នក» សំដៅទៅលើព្រះអម្ចាស់ ហើយនេះជាទឹកសន្សើមដែលព្រះអម្ចាស់ប្រទាន ឬទី ២) «របស់អ្នក» សំដៅទៅលើជនជាតិអ៊ុីស្រាអែលហើយនេះជាទឹកសន្សើមដែលពួកគេបានទទួលពីព្រះអម្ចាស់។

ស្រោចស្រពផែនដី

អាចមានន័យថាទី ១) គឺ «ពន្លឺ» គឺសំដៅទៅលើតេជានុភាពរបស់ព្រះអម្ចាស់ដែលធ្វើឲ្យមនុស្សស្លាប់រស់ឡើងវិញ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកសន្សើមមកពីព្រះអម្ចាស់» ឬ ទី២) «ពន្លឺ» សំដៅទៅលើពេលវេលាពេលព្រឹក នៅពេលទឹកសន្សើមស្ថិតនៅលើរុក្ខជាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទឹកសន្សើមពេលព្រឹក»

ហើយប្រោសឱ្យអស់ទាំងអស់អ្នកដែលស្លាប់ទៅឱ្យមានជីវិតឡើងវិញ

«ផែនដីនឹងផ្តល់កំណើតដល់អ្នកដែលបានស្លាប់»។ ព្រះអម្ចាស់បានធ្វើឲ្យមនុស្សស្លាប់វិលត្រឡប់ទៅរកជីវិតវិញ ដូចមានចែងថាផែនដីនឹងបង្កើតកូនដែលបានស្លាប់ទៅហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងធ្វើឲ្យអស់អ្នកដែលស្លាប់បានរស់ឡើងវិញពីផែនដី» (សូមមើល: rc://*/ta/man/translate/figs-metaphor)