km_tn/isa/25/11.md

3.6 KiB

ពួកគេខំបោះដៃរបស់គេ...ដូចអ្នកហែលទឹក

រឿងប្រៀបប្រដូចនេះសង្កត់ន័យថា តើព្រះអម្ចាស់នឹងធ្វើឲ្យប្រជាជនម៉ូអាប់អាម៉ាស់មុខយ៉ាងដូចម្តេច។ ពួកគេនឹងបោះដៃរបស់ពួកគេនៅក្នុងលាមក ដូចជាអ្នកហែលទឹកម្នាក់បោះដៃរបស់គេនៅក្នុងទឹក។ (សូមមើល: rc://*/ta/man/translate/figs-simile)

ពួកគេខំបោះដៃរបស់គេនៅកណ្តាលកន្លែងនោះ

«ប្រជាជនម៉ូអាប់នឹងដាក់ដៃពួកគេទៅក្នុងលាមក»

ដូចអ្នកហែលទឹកដែលបានបោះដៃដើម្បីហែលទឹក

«ដូចជាពួកគេកំពុងហែលទឹក»

នឹងបំបាក់ចិត្តអំនួតរបស់គេចេញ​

ព្រះអម្ចាស់បានធ្វើឲ្យអាម៉ាស់មុខ ចំពោះមនុស្សអួតខ្លួនត្រូវបានគេនិយាយ ដូចជាមោទនភាពខ្ពស់ ហើយព្រះអម្ចាស់នឹងធ្វើឲ្យពួកគេទាបចុះ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ព្រមទាំងល្បិចកលនៃដៃរបស់ពួកគេ

នៅទីនេះ «ដៃ» តំណាងឲ្យអំណាចធ្វើ ឬធ្វើអ្វីមួយ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ទោះបីមានរបស់អស្ចារ្យជាច្រើនដែលពួកគេបានសាងសង់ក៏ដោយ» ឬ «ទោះជាមានការអស្ចារ្យជាច្រើនដែលពួកគេបានធ្វើក៏ដោយ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

បន្ទាយកំពែងដ៏ខ្ពស់នៅម៉ូអាប់របស់គេ នោះព្រះអង្គនឹងផ្តួលវាឲ្យរាបដល់ដី ហើយកប់ក្នុងធូលី

នេះនិយាយអំពីព្រះអម្ចាស់ដែលធ្វើឲ្យកងទ័ពធ្វើឲ្យកំពែងចុះ ដូចព្រះអង្គផ្ទាល់ដែលនឹងនាំពួកគេចុះ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គនឹងបញ្ជូនកងទ័ពមួយ ដើម្បីនាំយកកំពែងបន្ទាយខ្ពស់របស់អ្នក កប់ក្នុងធូលី» (សូមមើល: rc://*/ta/man/translate/figs-metonymy)

បន្ទាយកំពែងដ៏ខ្ពស់

ត្រង់ពាក្យ «របស់អ្នក» សំដៅទៅលើប្រជាជនម៉ូអាប់។ ឃ្លានេះអាចត្រូវបានបញ្ជាក់នៅក្នុងមនុស្សទីបី ដើម្បីឲ្យស្របជាមួយខមុន។​ របៀបផ្សេងទៀតនៃការបកប្រែៈ «បន្ទាយកំពែងដ៏ខ្ពស់របស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-123person)