km_tn/isa/25/09.md

3.0 KiB

គេនឹងនិយាយថា

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «មនុស្សនឹងនិយាយ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

នៅថ្ងៃនោះ

នៅទីនេះ «ថ្ងៃ» តំណាងឲ្យរយៈពេលមួយនៃពេលវេលាជាទូទៅ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «នៅពេលនោះ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ត្បិតនៅលើភ្នំនេះព្រះហស្ថនៃព្រះអម្ចាស់នឹងសម្រាក

«ព្រះហស្ត» តំណាងឲ្យអំណាចរបស់ព្រះ។ ព្រះហស្ដរបស់ព្រះអម្ចាស់សំរាកនៅលើភ្នំនេះ មានន័យថា ព្រះនឹងការពារប្រជារាស្ត្ររបស់ព្រះអង្គ «ឫទ្ធានុភាពរបស់ព្រះអម្ចាស់នឹងស្ថិតនៅលើភ្នំនេះ» ឬ «នៅលើភ្នំស៊ីយ៉ូនព្រះអម្ចាស់នឹងការពារប្រជាជនរបស់ព្រះអង្គ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-idiom]])

ជនជាតិម៉ូអាប់នឹងត្រូវគេជាន់ឈ្លី នៅក្នុងស្រុករបស់គេ ប្រៀបបានដូចចំបើងដែលគេជាន់ជាមួយនឹងលាមកសត្វ

ព្រះអម្ចាស់បានបំផ្លាញជនជាតិម៉ូអាប់ដូចគេលើកទ័ពមកវាយពួកគេ។ ឃ្លានេះត្រូវបានប្រៀបធៀបទៅនឹងរបៀបដែលមនុស្សជាន់លើចំបើង ដើម្បីលាយវាជាមួយលាមកសត្វ។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-simile]])

ជនជាតិម៉ូអាប់នឹងត្រូវគេជាន់ឈ្លី នៅក្នុងស្រុករបស់គេ

នៅទីនេះម៉ូអាប់តំណាងឲ្យប្រជាជនម៉ូអាប់។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងជាន់ឈ្លីប្រជាជននៅស្រុកម៉ូអាប់» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])