km_tn/isa/24/14.md

4.0 KiB
Raw Permalink Blame History

ពួកគេទាំងនោះនឹងបន្លឺសម្លេងស្រែកដោយអំណរនៅចំពោះព្រះអម្ចាស់

ឃ្លា «បន្លឺសម្លេងស្រែករបស់ពួកគេ» គឺជាពាក្យដែលមានន័យថា និយាយខ្លាំងៗ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងច្រៀង និងស្រែកអំពីភាពរុងរឿងរបស់ព្រះអម្ចាស់» ។ (សូមមើល: rc://*/ta/man/translate/figs-idiom)

ពួកគេទាំងនោះនឹង

នៅទីនេះ «ពួកគេ» សំដៅទៅលើអ្នកដែលនៅរស់ បន្ទាប់ពីព្រះអម្ចាស់បានបំផ្លាញផែនដី។

នឹងបន្លឺសម្លេងស្រែកដោយអំណរពីខាងសមុទ្រ

នៅទីនេះ «សមុទ្រ» សំដៅទៅលើសមុទ្រមេឌីទែរ៉ាណេដែលនៅខាងលិចអីុស្រាអែល។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នកនៅខាងលិចឆ្ពោះទៅសមុទ្រនឹងស្រែកដោយអំណរ»​ (សូមមើល: rc://*/ta/man/translate/figs-explicit)

ដូច្នេះចូរលើកតម្កើងសិរីរុងរឿងនៃព្រះអម្ចាស់ពីទិសខាងកើត

ឃ្លា «នៅទិសខាងកើត» តំណាងឲ្យប្រជាជននៅភាគខាងកើតប្រទេសអីុស្រាអែល។ លោកអេសាយកំពុងបញ្ជាប្រជាជនទាំងនេះដូចជាពួកគេនៅទីនោះជាមួយគាត់។ ប៉ុន្តែគាត់កំពុងនិយាយទៅកាន់ប្រជាជននាពេលអនាគត បន្ទាប់ពីព្រះបានបំផ្លាញផែនដី។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដូច្នេះមនុស្សគ្រប់គ្នាដែលមកពីតំបន់ឆ្ងាយ ៗ នៅភាគខាងកើតនឹងលើកតម្កើងសិរីរុងរឿងរបស់ព្រះអម្ចាស់» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និងfigs-apostrophe និង [[rc:///ta/man/translate/figs-pastforfuture]])

ហើយអស់អ្នកដែលរស់នៅតាមកោះនានាលើកតម្កើង

លោកអេសាយកំពុងបញ្ជាប្រជាជនដែលរស់នៅលើកោះនានាក្នុងសមុទ្រមេឌីទែរ៉ាណេ ដូចជាពួកគេនៅទីនោះជាមួយលោក។ ប៉ុន្តែលោកកំពុងនិយាយទៅកាន់ប្រជាជននាពេលអនាគត បន្ទាប់ពីព្រះបានបំផ្លាញផែនដី។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយអ្នករាល់គ្នានៅកោះនឹងលើកតម្កើងសិរីរុងរឿង» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-apostrophe]] និង​ rc://*/ta/man/translate/figs-pastforfuture)

ព្រះកិត្តិនាមព្រះអម្ចាស់

ពាក្យ «ឈ្មោះ» តំណាងឲ្យព្រះអម្ចាស់។​​ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-metonymy)