km_tn/isa/24/10.md

3.6 KiB

ប្រយោគភ្ជាប់៖

លោកអេសាយនៅតែបន្តរៀបរាប់អំពីពេលវេលាមួយ នៅពេលអនាគតដែលព្រះនឹងវិនិច្ឆ័យផែនដី។ ​ជួនកាលពួកព្យាការីពិពណ៌នាព្រឹត្តិការណ៍នាពេលអនាគតថា ជាអ្វីមួយនៅអតីតកាល ឬបច្ចុប្បន្ន។​ នេះសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍ពិតជានឹងកើតឡើង។ (សូមមើល: rc://*/ta/man/translate/figs-pastforfuture)

ទីក្រុងដែលគ្មានមនុស្សនៅក៏ត្រូវរំលាយចោល

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអម្ចាស់នឹងបំបែកទីក្រុងនៃភាពវឹកវរ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ទីក្រុងដែលមានភាពច្របូកច្របល់

អាចមានន័យថាទី ១) គឺ ទីក្រុងមានភាពច្របូកច្របល់ មុនពេលដែលព្រះអម្ចាស់បំបែកវា។ ប្រជាជនមិនបានគោរពតាមព្រះទេ រដ្ឋាភិបាលពុករលួយ ហើយទីក្រុងពេញទៅដោយការផឹកស៊ី និងពិធីជប់លៀង ឬទី២) ទីក្រុងនឹងមានភាពវឹកវរ បន្ទាប់ពីព្រះបានបំបែកវា។ ជញ្ជាំង និងអាគារដែលធ្លាប់ត្រូវបានសាងសង់រឹងមាំ និងខ្ពស់ឥឡូវបានបាក់បែកនៅលើដី។ ដោយមានអត្ថន័យថាទីក្រុងមួយទេ។ ពាក្យនេះសំដៅទៅលើទីក្រុងទូទៅ។

គ្រប់ផ្ទះត្រូវបិទទ្វារ ហើយនៅទទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននឹងបិទទ្វារផ្ទះរបស់ពួកគេ ហើយទុកឲ្យវានៅទំនេរ» (សូមមើល: rc://*/ta/man/translate/figs-activepassive)

រកស្រាទំពាំងបាយជូរ

«ព្រោះមិនមានស្រាទេ»

អស់ទាំងអំណរត្រូវងងឹតឈឹង ហើយភាពរីករាយក៏បាត់អស់ទៅដែរ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «អំណរទាំងអស់នឹងរលាយបាត់ពីផែនដី»​(សូមមើល: rc://*/ta/man/translate/figs-parallelism)

ទឹកដីដែលមានភាពរីករាយ

ពាក្យ «ទឹកដី» តំណាងឲ្យប្រជាជននៅលើផែនដី។ (សូមមើល: rc://*/ta/man/translate/figs-metonymy)