km_tn/isa/24/06.md

1.7 KiB

ប្រយោគភ្ជាប់៖

លោកអេសាយនៅតែបន្តរៀបរាប់អំពីពេលវេលាមួយ នៅពេលអនាគតដែលព្រះនឹងវិនិច្ឆ័យផែនដី។ ​ជួនកាលពួកព្យាការីពិពណ៌នាព្រឹត្តិការណ៍នាពេលអនាគតថា ជាអ្វីមួយនៅអតីតកាល ឬបច្ចុប្បន្ន។​ នេះសង្កត់ន័យទៅលើព្រឹត្តិការណ៍ពិតជានឹងកើតឡើង។ (សូមមើល: rc://*/ta/man/translate/figs-pastforfuture)

ផែនដីត្រូវបណ្តាសារ

ព្រះអម្ចាស់ដាក់បណ្តាសានៅលើផែនដី ហើយបំផ្លាញវាគឺប្រៀបដូចជាបណ្តាសាដល់សត្វព្រៃដែលស៊ីផែនដីទាំងមូល ឬភ្លើងដែលឆេះបំផ្លាញផែនដីទាំងមូល។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ហើយអស់អ្នកដែលរស់នៅផែនដីក៏ត្រូវមានទោស

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។​​ របៀបផ្សេងទៀតនៃការបកប្រែ «ហើយព្រះអម្ចាស់នឹងប្រកាសថា ប្រជាជនត្រូវមានទោស» (សូមមើល: rc://*/ta/man/translate/figs-activepassive)