km_tn/isa/23/08.md

4.0 KiB

តើអ្នកណាបានរៀបចំផែនការទាស់នឹងក្រុងទីរ៉ុស...នៅផែនដីឬ?

លោកអេសាយប្រើសំនួរមួយ ដើម្បីចំអកដល់ក្រុងទីរ៉ុស។ពាក្យថា «នេះ» សំដៅទៅលើផែនការរបស់ព្រះដែលនឹងបំផ្លាញក្រុងទីរ៉ុសដែលលោកអេសាយបានពិពណ៌នានៅក្នុងជំពូក ២៣: ១-៧ ។ ដូចគ្នានេះផងដែរ «ក្រុងទីរ៉ុស» សំដៅទៅលើប្រជាជនដែលរស់នៅក្រុងទីរ៉ុស។ សំណួរវោហារស័ព្ទនេះអាចត្រូវបានបកប្រែជាឃ្លា។ ​របៀបផ្សេងទៀតនៃការបកប្រែៈ​ «គឺព្រះអម្ចាស់ដែលបានគ្រោងនឹងបំផ្លាញប្រជាជនក្រុងទីរ៉ុសនៃផែនដី»។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metonymy]])

ជាអ្នក​បំពាក់​មកុដឲ្យ

នៅទីនេះ «មកុដ» សំដៅទៅលើអំណាចដែលមនុស្សម្នាក់មានក្នុងនាមជាអ្នកគ្រប់គ្រងលើមនុស្ស។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកណាផ្តល់អំណាចឲ្យមនុស្សគ្រប់គ្រងលើអ្នកដ៏ទៃ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ហើយ​ដែល​ពួក​ជំនួញ​សុទ្ធ​តែ​ជា​អ្នកដឹកនាំ

ឈ្មួញត្រូវបានគេប្រៀបធៀបជាមួយព្រះអម្ចាស់ ដើម្បីបញ្ជាក់ពីអំណាចដែលពួកគេមាន នៅពេលពួកគេទៅទឹកដីផ្សេងៗ។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលឈ្មួញមានដូចជាអ្នកដឹកនាំ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

និង​អ្នក​ជំនួញ​តែងតែគោរពបំផុតនៅផែនដី

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «ដែលពាណិជ្ជករប្រជាជននៅលើផែនដីផ្តល់កិត្តិយសខ្ពស់បំផុត» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដើម្បី​នឹង​បង្អាប់​សេចក្ដី​អំនួត របស់​អស់​អ្នក​ដែលស្រឡាញ់​កិត្តិយស

«បង្អាប់កិត្តិយសពួកគេ ព្រោះពួកគេមានមោទនភាពចំពោះសិរីរុងរឿងរបស់ពួកគេ»

សេចក្ដី​អំនួត...ភាពរុងរឿង...​អ្នក​ដែល​តម្កើង​ខ្លួន

នៅទីនេះ «នាង» សំដៅទៅលើទីក្រុងទីរ៉ុសដែលតំណាងឲ្យប្រជាជនដែលរស់នៅទីនោះ។​របៀបផ្សេងទៀតនៃការបកប្រែៈ «សេចក្ដី​អំនួតរបស់ពួកគេ ... ភាពរុងរឿងរបស់ពួកគេ ... ដែល​តម្កើង​ខ្លួនរបស់ពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metonymy)