km_tn/isa/23/01.md

6.1 KiB
Raw Permalink Blame History

ព័ត៌មានទូទៅ៖

លោកអេសាយនៅតែបន្តប្រាប់ពីអ្វីដែលព្រះបានវិនិច្ឆ័យទាស់នឹងប្រជាជាតិនានានៅក្នុងជំពូក ១៣: ១-២៣: ១៨។

សេចក្ដី​ប្រកាស​​អំពី​ក្រុង​ទីរ៉ុស

«ព្រះអម្ចាស់មានព្រះបន្ទូលអំពីក្រុងទីរ៉ុស»

​នាវា​ពី​ស្រុក​តើស៊ីស​អើយ

ពាក្យថា «នាវា» តំណាងឲ្យបុរសនៅលើនាវានេះ។ លោកអេសាយនិយាយទៅកាន់បុរសនៅលើទូកតើស៊ីសហាក់ដូចជាពួកគេអាចស្តាប់បាន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្រែកយំ ដោយអស់សង្ឃឹមអ្នកនៅលើនាវាតើស៊ីស» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-apostrophe]])

កន្លែង​ចូល​សំចត

តំបន់សមុទ្រដែលនៅជិតដី និងមានសុវត្ថិភាពសម្រាប់កប៉ាល់

អ្នក​ធ្វើ​ដំណើរមក​ពី​កោះ​គីប្រុសបានបើកឲ្យគេឃើញ

ឃ្លានេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសបានឮ អំពីក្រុងទីរ៉ុសពេលពួកគេនៅក្នុងទឹកដី​គីប្រុស» (សូមមើល: [[rc:///ta/man/translate/translate-names]] និង [[rc:///ta/man/translate/figs-activepassive]])

ចូរនៅ​ស្ងៀម​ចុះ ពួក​អ្នក​ដែល​រស់​នៅ​តាម​ឆ្នេរ​សមុទ្រ

លោកអេសាយនិយាយទៅកាន់មនុស្សដែលរស់នៅតាមឆ្នេរសមុទ្រហាក់ដូចជាពួកគេអាចស្តាប់បាន។ (សូមមើល: rc://*/ta/man/translate/figs-apostrophe)

ចូរនៅ​ស្ងៀម​ចុះ

នេះគឺជាទីសម្គាល់។ នៅទីនេះភាពស្ងៀមស្ងាត់គឺមានន័យថា ជាសញ្ញានៃការភ្ញាក់ផ្អើល​ និងស្រឡាំងកាំង។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភ្ញាក់ផ្អើល» (សូមមើល: rc://*/ta/man/translate/figs-idiom)

នៅតាម​ឆ្នេរ​សមុទ្រ

«ឆ្នេរ» គឺជាដីនៅក្បែរ​ ឬជុំវិញសមុទ្រ ឬមហាសមុទ្រ។ ត្រង់នេះវាសំដៅទៅលើប្រជាជនដែលរស់នៅភេនីស៊ីដែលមានព្រំប្រទល់ជាប់សមុទ្រមេឌីទែរ៉ាណេ។

ពួក​ឈ្មួញ​ពី​ក្រុង​ស៊ីដូន​អើយ ពួក​អ្នក​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​សមុទ្រ

នៅទីនេះ «អ្នកជំនួញ» មានន័យថា «ឈ្មួញជាច្រើន»។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឈ្មួញស៊ីដូនដែលធ្វើដំណើរលើសមុទ្របានធ្វើឲ្យអ្នកក្លាយជាអ្នកមាន» (សូមមើល: rc://*/ta/man/translate/figs-genericnoun)

នៅតាមដងទន្លេដ៏ធំ មានអ្នក​ស្រុក​ស៊ីដូន

​ស្រុក​ស៊ីដូន គឺជាឈ្មោះនៃជ្រលងភ្នំក្បែរទន្លេនីលក្នុងប្រទេសអេស៊ីប ដែលត្រូវបានគេស្គាល់ថា ជាផលិតកម្មគ្រាប់ធញ្ញជាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសបានធ្វើដំណើរលើសមុទ្រធំ ដើម្បីដឹកគ្រាប់ធញ្ញជាតិពីស៊ីហ័រនៅអេស៊ីប» (សូមមើល: rc://*/ta/man/translate/translate-names)

បាន​ប្រមូល​ភោគ​ផល​ ដែល​គេ​ដាំ​នៅ​តាម​ដង​ទន្លេ​នីល

គ្រាប់ធញ្ញជាតិត្រូវបានគេប្រមូលនៅជិតទន្លេនីល ហើយដឹកជញ្ជូនតាមទន្លេ ហើយបន្ទាប់មកទៅភេនីសៀ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដែល​គេ​ដាំ

«ផលិតផលរបស់វា»។ វាជារឿងធម្មតាក្នុងការសំដៅទៅលើទន្លេ ដូចជា «របស់នាង»។

វាបានក្លាយជាពាណិជ្ជកម្មរបស់ប្រជាជាតិទាំងមូល

ពាណិជ្ជកម្មគឺជាសកម្មភាពនៃការទិញ និងលក់ទំនិញ។ នៅទីនេះ «ប្រជាជាតិ» តំណាងឲ្យប្រជាជន។របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកគឺជាកន្លែងដែលមនុស្សមកពីប្រទេសផ្សេងបានមកទិញ និងលក់ទំនិញ» (សូមមើល: rc://*/ta/man/translate/figs-metonymy)