km_tn/isa/22/20.md

4.9 KiB

ព័ត៌មានទូទៅ៖

លោកអេសាយនៅតែបន្តនិយាយសាររបស់ព្រះជាម្ចាស់ទៅកាន់លោកសេបណា។

នៅ​ថ្ងៃ​នោះ យើង​នឹង​ហៅ

ត្រង់ពាក្យថា «ថ្ងៃ» តំណាងឲ្យរយៈពេលមួយនៃពេលវេលាជាទូទៅ។​ របៀបផ្សេងទៀតនៃការបកប្រែៈ «វានឹងកើតឡើងនៅពេលនោះ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

អេលា‌គីម​...​ហ៊ីលគី‌យ៉ា

ទាំងនេះគឺជាឈ្មោះមនុស្សប្រុស។ (សូមមើល: rc://*/ta/man/translate/translate-names)

យើង​នឹង​យក​អាវ​ស​របស់​អ្នក​មក​បំពាក់​ឲ្យ​គាត់​វិញ ព្រម​ទាំង​ឲ្យ​មាន​កម្លាំង​ឡើង ដោយ​ខ្សែ​ក្រវាត់​របស់​អ្នក​ផង

ព្រះអម្ចាស់ធ្វើឲ្យអេលីយ៉ាគីមឡើងគ្រងរាជ្យក្នុងព្រះបរមរាជវាំងដូចមានចែងថាព្រះអម្ចាស់នឹងស្លៀកពាក់អេលីយ៉ាគីមក្នុងសម្លៀកបំពាក់របស់សេបណាដែលតំណាងអំណាចរបស់គាត់ក្នុងព្រះរាជវាំង។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​អាវ​ស​របស់​អ្នក...​ខ្សែ​ក្រវាត់​របស់​អ្នក

នៅឃ្លានេះអាវ​ស និងខ្សែ​ក្រវាត់បង្ហាញពីសិទ្ធិអំណាចនៅក្នុងព្រះបរមរាជវាំង។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

​ខ្សែ​ក្រវាត់​

នេះគឺជាក្រណាត់មួយដែលមនុស្សពាក់ជុំវិញចង្កេះ ឬកាត់ដើមទ្រូង។ សូមបានបកប្រែពាក្យនេះដូចដែលអ្នកបានបកនៅក្នុងជំពូក ៣:១៨។

ប្រគល់​ទៅ​ឲ្យ​គាត់

នៅទីនេះ «ដៃ» តំណាងឲ្យអំណាច​ ឬ​ ការគ្រប់គ្រង។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ដូច​ឪពុក​ថែ‌រក្សា​កូន

អេលីយ៉ាគីមថែរក្សា និងការពារប្រជាជនយូដាត្រូវបានគេនិយាយថា៖ លោកនឹងក្លាយជាឪពុករបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «លោកនឹងដូចជាឪពុក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

​អ្នក​ស្រុក​យូដា

ត្រង់ពាក្យ «អ្នកស្រុក» តំណាងឲ្យប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទៅកាន់ប្រជាជនយូដា» (សូមមើល: rc://*/ta/man/translate/figs-metonymy)

យើង​នឹង​ប្រគល់​កូន​សោរាជ្យ​វាំងរបស់​ព្រះបាទ​ដាវីឌ​ឲ្យ​ដាក់​លើ​ស្មា​គាត់...​គ្មាន​នរណា​បើក​បាន​ដែរ

នៅទីនេះ «កូនសោ» តំណាងឲ្យសិទ្ធិអំណាច។​​ នេះនិយាយអំពីអេលីយ៉ាគីមមានសិទ្ធិអំណាចដែលគ្មាននរណាម្នាក់អាចជំទាស់បាន ដូចជាលោកមានកូនសោរនៅវិមាន ហើយគ្មាននរណាម្នាក់អាចចាក់សោរ រឺបើកទ្វារបានឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើអ្នកដែលធ្វើការនៅក្នុងព្រះបរមរាជវាំង ហើយនៅពេលគាត់ធ្វើការសម្រេចចិត្តគ្មាននរណាម្នាក់អាចប្រឆាំងនឹងគាត់បានទេ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])