km_tn/isa/22/01.md

2.4 KiB

សេចក្ដី​ប្រកាស​​

«នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល» ឬ «នេះជាសាររបស់ព្រះអម្ចាស់»

អំពី​ជ្រលង​ភ្នំ នៃ​​និមិត្ត

ត្រង់ពាក្យ «ជ្រលងភ្នំ» សំដៅទៅលើអ្នកដែលរស់នៅជ្រលងភ្នំគឺក្រុងយេរូសាឡិម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អំពីអ្នកដែលរស់នៅជ្រលងភ្នំនៃនិមិត្ត» ឬ «អំពីអ្នកដែលរស់នៅក្នុងក្រុងយេរូសាឡិម» (សូមមើល: rc://*/ta/man/translate/figs-metonymy)

តើមានមូលហេតុអ្វីដែលអ្នកទាំងអស់គ្នាឡើងទៅលើដំបូលផ្ទះ?

លោកអេសាយប្រើសំនួរមួយ ដើម្បីស្តីបន្ទោសប្រជាជនយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកមិនគួរទៅឈរនៅលើដំបូលផ្ទះរបស់អ្នកទេ»។ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ

«ជាទីក្រុងមួយដែលពោរពេញទៅដោយមនុស្សអបអរសាទរ»

ពួក​អ្នក​ដែល​ត្រូវ​គេ​សម្លាប់មិនបានស្លាប់ដោយដាវទេ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ទាហានសត្រូវមិនបានសម្លាប់ប្រជាជនរបស់អ្នកទេ»​ (សូមមើល: rc://*/ta/man/translate/figs-activepassive)

ដោយដាវ

ត្រង់ថា «ដាវ» តំណាងឲ្យទាហានដែលប្រយុទ្ធក្នុងសមរភូមិ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)