km_tn/isa/21/03.md

2.2 KiB

បានជាចង្កេះទូលបង្គំពេញការឈឺចាប់

ទស្សនះវិស្ស័យដែលលោកអេសាយបានឃើញគឺពិបាកណាស់ដែលធ្វើឲ្យគាត់ឈឺចាប់ខាងរាងកាយ។ នៅទីនេះគាត់រៀបរាប់ពីការឈឺចាប់ និងចង្អៀតនៅផ្នែកកណ្តាលនៃរាងកាយរបស់គាត់។

ជាការឈឺចាប់របស់ស្ត្រីដែលសំរាលកូន

លោកអេសាយប្រៀបធៀបការឈឺចាប់របស់គាត់ទៅនឹងការឈឺចាប់របស់ស្ត្រីដែលសម្រាលកូន។ នេះបញ្ជាក់ពីការឈឺចាប់ខ្លាំងដែលគាត់កំពុងមាន។ (សូមមើល: rc://*/ta/man/translate/figs-simile)

ខ្ញុំ​បាន​អោនចុះនូវអ្វីដែលខ្ញុំ​បានស្តាប់​​ឮ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «អ្វីដែលខ្ញុំបានឮ បានធ្វើឲ្យខ្ញុំពត់ខ្លួនឈឺចាប់»​ (សូមមើល: rc://*/ta/man/translate/figs-activepassive)

និង​រំខាន់នូវអ្វីដែលខ្ញុំបានឃើញ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្វីដែលខ្ញុំបានឃើញបានធ្វើឲ្យខ្ញុំពិបាកចិត្ត» (សូមមើល: rc://*/ta/man/translate/figs-activepassive)

បេះដូងខ្ញុំញ័រ ខ្ញុំ​ក៏ភ័យខ្លាចដែរ

«បេះដូងរបស់ខ្ញុំលោតញាប់ ហើយខ្ញុំញ័រ»