km_tn/isa/19/24.md

2.5 KiB

ជន‌ជាតិ​អុីស្រា‌អែល​នឹង​មក​រួម​ជា​មួយ​ជន‌ជាតិ​អេស៊ីប ហើយ​ជន‌ជាតិ​អាស្ស៊ីរី

ឈ្មោះរបស់ប្រជាជាតិទាំងបីតំណាងឲ្យប្រជាជននៃប្រជាជាតិទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ជនជាតិអ៊ុីស្រាអែលនឹងក្លាយជាជនជាតិទី៣ ជាមួយជនជាតិអេស៊ីប និងជនជាតិអាស្ស៊ីរី» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ជាជនជាតិទាំងបី

អាចមានន័យថាទី ១) គឺ «ចូលរួមជាមួយ» ឬ ទី២) «ជាព្រះពរទីបីជាមួយ» ឬ ទី៣) «ស្មើនឹង»។ (សូមមើល: rc://*/ta/man/translate/translate-ordinal)

សូមលើកតម្កើងជនជាតិអេស៊ីប ប្រជាជនរបស់យើង ហើយស្រុកអាស្ស៊ីរីដែលជាស្នាដៃរបស់យើង និង​អុីស្រា‌អែល ជា​មរតក​របស់​យើងផង

ឈ្មោះរបស់ប្រជាជាតិទាំងបីសំដៅទៅលើប្រជាជននៃប្រជាជាតិទាំងនោះ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ ​របៀបផ្សេងទៀតនៃការបកប្រែៈ «យើងបានឲ្យពរអ្នក ប្រជាជនអេហ្ស៊ីបព្រោះអ្នកគឺជាប្រជាជនរបស់យើង។ យើងនឹងឲ្យពរអ្នក - ជនជាតិអាស្ស៊ីរីព្រោះយើងបានបង្កើតអ្នក។ អ៊ុីស្រាអែលអើយយើងឲ្យពរដល់អ្នក» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-activepassive]])

ដែលជាស្នាដៃរបស់យើង

ត្រង់ពាក្យ «ដៃ» សំដៅទៅលើអំណាច ​និងសកម្មភាពរបស់ព្រះ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)