km_tn/isa/19/16.md

2.8 KiB

ជនជាតិ​អេស៊ីប​នឹង​បាន​ដូច​ជា​ស្ត្រី

ឃ្លានេះសង្កត់ធ្ងន់ថាប្រជាជនអេស៊ីបនឹងភ័យខ្លាច និងគ្មានទីពឹងនៅពេលព្រះដាក់ទណ្ឌកម្មពួកគេ។ (សូមមើល: rc://*/ta/man/translate/figs-simile)

នៅ​ពេល​ឃើញ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល លើក​ព្រះ‌ហស្ដ​គំរាម​ពួក​គេ

ត្រង់ពាក្យ «ដៃ» សំដៅទៅលើអំណាចរបស់ព្រះ ហើយការលើកព្រះ‌ហស្ដទាស់នឹងពួកគេតំណាងឲ្យការដាក់ទណ្ឌកម្មពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពីព្រោះព្រះអម្ចាស់នៃពិភពទាំងប៉ុន្មានបានលើកដៃដ៏មានឫទ្ធានុភាពមកដាក់ទោសពួកគេ» (សូមមើល: [[rc:///ta/man/translate/figs-metonymy]] និង [[rc:///ta/man/translate/figs-metaphor]])

ហើយ​ទឹកដី​យូដា​នឹង​ត្រឡប់​ជា​ទី​ស្ញែង‌ខ្លាច​ដល់​ជនជាតិអេស៊ីប

«ទឹកដី​យូដា​» និង «អេស៊ីប» យោងទៅប្រជាជននៅកន្លែងទាំងនោះ។ ជនជាតិអេស៊ីបនឹងរង្គោះរង្គើព្រោះពួកគេខ្លាច។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៅស្រុកយូដានឹងធ្វើអោយជនជាតិអេស៊ីបដួលរលំ» ឬ​ «ប្រជាជនយូដានឹងធ្វើឲ្យជនជាតិ អេស៊ីបភ័យខ្លាច» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ពេល​ណា​រំឭក​ពី​​យូដា គេ​ភ័យ​ខ្លាច​ណាស់

ត្រង់ពាក្យ «ពួកគេ» ហើយ​ «ពួក​គេ» យោងទៅប្រជាជនអេស៊ីប និង «នាង»​ សំដៅទៅលើប្រជាជនយូដា។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «នៅពេលណាដែល​រំឭកដល់ប្រជាជនអេស៊ីបពីប្រជាជនយូដាប្រជាជនអេស៊ីបនឹងភ័យខ្លាច»