km_tn/isa/19/01.md

4.7 KiB

មើល៍

«មើល» ឬ «ស្តាប់»។ ពាក្យនេះបន្ថែមការសង្កត់ធ្ងន់ទៅលើអ្វីដែលត្រូវនិយាយបន្ទាប់។

ព្រះ‌អម្ចាស់​យាង​មក​ស្រុក​អេស៊ីបដោយ​គង់​លើ​ពពក​មួយ​ដុំ

ព្រះ‌អម្ចាស់ហាក់ដូចជាត្រូវបានតំណាងនៅទីនេះដូចជាកំពុងជិះលើពពក ដូចជាព្រះកំពុងជិះរទេះសេះ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

​រូប​ព្រះ​របស់​ស្រុក​អេស៊ីព្ទនឹង​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌អង្គ

រូបព្រះទាំងនោះត្រូវបានពិពណ៌នាថាមានអារម្មណ៍ភ័យខ្លាចនៅពេលដែលព្រះអម្ចាស់យាងមក។ របៀបផ្សេងទៀតនៃការបកប្រែៈ «រូបព្រះនៅស្រុកអេស៊ីព្ទញាប់ញ័រនៅចំពោះព្រះភក្ត្រព្រះអម្ចាស់» (សូមមើល: rc://*/ta/man/translate/figs-personification)

ហើយ​ចិត្ត​ពួក​សាសន៍​អេស៊ីប នឹង​រលត់​ទៅ​នៅ​ក្នុង​ខ្លួន​គេ

បេះដូងរលាយតំណាងឲ្យការបាត់បង់ភាពក្លាហានរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយប្រជាជន​អេស៊ីបមិនមានភាពក្លាហានទៀតទេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ម្នាក់ៗទាស់ប្រឆាំងនឹងបងប្អូនរបស់ខ្លួន

ពាក្យថា «នឹងប្រយុទ្ធ»​ ត្រូវបានយល់ពីឃ្លាមុន។ របៀបផ្សេងទៀតនៃការបកប្រែៈ «បុរសម្នាក់នឹងប្រយុទ្ធប្រឆាំងនឹងអ្នកជិតខាងរបស់គាត់» (See: rc://*/ta/man/translate/figs-ellipsis)

ទីក្រុងមួយនឹងធ្វើសង្គ្រាមទាស់នឹងទីក្រុងមួយ

ពាក្យថា​«ទីក្រុង» តំណាងឲ្យប្រជាជននៃទីក្រុងនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៃទីក្រុងមួយនឹងប្រយុទ្ធប្រឆាំងនឹងប្រជាជននៃទីក្រុងមួយផ្សេងទៀត» ឬ «ប្រជាជនមកពីទីក្រុងផ្សេងៗគ្នានឹងប្រយុទ្ធប្រឆាំងនឹងគ្នាទៅវិញទៅមក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

នគរមួយប្រឆាំងនឹងនគរមួយទៀត

ពាក្យថា​ «នឹង» ឬ «នឹងប្រយុទ្ធ» ត្រូវបានយល់ពីឃ្លាមុនៗ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នគរមួយប្រឆាំងនឹងនគរមួយទៀត» ឬ «នគរមួយនឹងច្បាំងនឹងនគរមួយ» (សូមមើល: rc://*/ta/man/translate/figs-ellipsis)

នគរមួយប្រឆាំងនឹងនគរមួយទៀត

ពាក្យថា «នគរ» សំដៅទៅលើនគរតូចមួយនៅក្នុងប្រទេសអេស៊ុីប។ ឃ្លាក៏អាចត្រូវបានគេហៅថាខេត្តផងដែរ។ ឃ្លាតំណាងឲ្យប្រជាជននៃនគរ​ ឬខេត្តនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៅខេត្តមួយនឹងប្រឆាំងនឹងប្រជាជននៃខេត្តមួយផ្សេងទៀត» ឬ «ប្រជាជនមកពីខេត្តផ្សេងៗគ្នានឹងប្រយុទ្ធប្រឆាំងនឹងគ្នា» (សូមមើល: និង rc://*/ta/man/translate/figs-metonymy)