km_tn/isa/17/12.md

3.5 KiB

វេទនាហើយ! ការបះបោររបស់ប្រជាជនជាច្រើនមានសន្ឋឹកដូចជាស្នូរគ្រហឹមនៃមហាសាគរ

ស្នូរគ្រហឹមគឺជាសំលេងដែល ឮយ៉ាងខ្លាំង។របៀបផ្សេងទៀតនៃការបកប្រែៈ «សំលេងរបស់មនុស្សជាច្រើនដែលលឺយ៉ាងខ្លាំងដូចជាសមុទ្រ» (សូមមើល: rc://*/ta/man/translate/figs-simile)

​សូរ​របស់​សាសន៍​ផ្សេងៗដែលបក់បោកដូចរលកយក្សដ៍ធំនៃមហាសមុទ្រ

កងទ័ពសត្រូវហាក់ដូចជាកម្លាំងខ្លាំងដែលគ្មាននរណាអាចបញ្ឈប់បានឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជាតិនានានាំគ្នាហែលដូចទឹកសមុទ្រដ៏ខ្លាំងពូកែ» (សូមមើល: rc://*/ta/man/translate/figs-simile)

​សូរ​របស់​សាសន៍​ផ្សេងៗ

ពាក្យថា «ប្រជាជាតិនានា» សំដៅទៅលើកងទ័ពរបស់ប្រជាជាតិទាំងនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ការប្រញាប់ប្រញាល់នៃកងទ័ពសត្រូវ» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

ដូច​ជា​ខ្យល់ ផាត់​អង្កាម​ពី​លើ​ភ្នំ...​ដូច​ជា​ធូលី​ហុយ​ឡើង​ពី​មុខ​ខ្យល់​ព្យុះ

ឃ្លាទាំងពីរនេះមានន័យដូចគ្នា។ កងទ័ពសត្រូវហាក់ដូចជាមានអំណាច ប៉ុន្តែព្រះនឹងរារាំងពួកគេយ៉ាងងាយស្រួលហើយបញ្ជូនពួកគេទៅឆ្ងាយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាស្មៅដែលងាប់នៅលើភ្នំដែលខ្យល់បក់បោក...ដូចជាស្មៅដែលបក់បោក ហើយបក់បោកនៅពេលព្យុះបានមកដល់» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-simile]])

នេះ​ហើយ​ជា​ទុក្ខ​ទោស​របស់​ពួកគេ

តើមានអ្វីកើតឡើងចំពោះពួកគេ ត្រូវបានគេនិយាយថាវាជាចំណែកដែលពួកគេបានទទួល។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះជាអ្វីដែលកើតឡើងចំពោះអ្នក​ដែល​ប្លន់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

​អ្នក​ដែល​ប្លន់...រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង

ពាក្យថា «យើង» សំដៅទៅលើលោកអេសាយ និងប្រជាជនយូដា។