km_tn/isa/17/10.md

1.8 KiB

ដ្បិតអ្នកបានភ្លេច

ត្រង់ពាក្យថា «អ្នក» សំដៅទៅលើប្រជាជនអ៊ុីស្រាអែល។ ពាក្យថា «ភ្លេច​» មិនមែនមានន័យថាពួកគេមិនមានការចងចាំអំពីព្រះទេ។ ឃ្លាមានន័យថាពួកគេលែងស្តាប់បង្គាប់ព្រះទៀតហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដ្បិតអ្នកលែងគោរពតាម»

ព្រះនៃសេចក្ដីសង្គ្រោះរបស់អ្នក

«ព្រះដែលសង្រ្គោះអ្នក»

ហើយអ្នកបានព្រងើយកន្តើយនឹងព្រះដែលជាថ្មដានៃកម្លាំងរបស់អ្នក

នេះប្រៀបធៀបព្រះទៅនឹងផ្ទាំងថ្មធំមួយដែលមនុស្សអាចឡើងទៅលើដើម្បីគេចចេញពីសត្រូវរបស់ពួកគេ ឬលាក់ខ្លួននៅខាងក្រោយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយបានព្រងើយកន្តើយចំពោះព្រះដែលដូចជាថ្មដែលការពារអ្នក» ឬ «ហើយបានព្រងើយកន្តើយនឹងអ្នកដែលការពារអ្នក» (សូមមើល: rc://*/ta/man/translate/figs-metaphor)

គ្មាន​ផល​អ្វី​សោះ

«នឹងមិនមានផលផ្លែច្រើនទៀតទ»