km_tn/isa/17/01.md

4.3 KiB

អំពី​ក្រុង​ដាម៉ាស

ដាម៉ាសគឺជាឈ្មោះនៃទីក្រុងមួយ។ សូមបានបកប្រែពាក្យនេះដូចដែលអ្នកបាននកនៅក្នុងជំពូក ៧:៧។ (សូមមើល: rc://*/ta/man/translate/translate-names)

ទី​ក្រុងផ្សេងៗនៃអារ៉ូ‌អ៊ើរ​ត្រូវបានបោះបង់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ «ប្រជាជនទាំងអស់នឹងបោះបង់ចោលទីក្រុងអារ៉ូអ៊ើរ» (សូមមើល: [[rc:///ta/man/translate/figs-activepassive]] និង [[rc:///ta/man/translate/translate-names]])

គ្មានអ្នកណាខ្លាចពួកគេទៀតឡើយ

ពាក្យថា​ «ពួកគេ» សំដៅទៅលើសត្វចៀម។

បន្ទាយ​នឹង​បាត់​ចេញ​ពី​ស្រុក​អេប្រាអិម​ទៅ

អេប្រាអិមគឺជាកុលសម្ព័ន្ធធំបំផុតនៅអ៊ុីស្រាអែល។ នៅទីនេះវាតំណាងឲ្យរាជាណាចក្រអ៊ុីស្រាអែលខាងជើងទាំងមូល។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ទីក្រុងរឹងមាំនឹងបាត់ពីអ៊ុីស្រាអែល» (សូមមើល: rc://*/ta/man/translate/figs-synecdoche)

នឹង​បាត់​ចេញ​

នេះមិនមានន័យថាពួកគេនឹងត្រូវបាត់បង់នោះទេប៉ុន្តែថាទីក្រុងនានានឹងត្រូវបំផ្លាញ។

នរគ​ពី​ក្រុង​ដាម៉ាស

ពាក្យថា «នឹងបាត់​ចេញ​» ត្រូវបានយល់ពីឃ្លាមុន។ ក្រុងដាម៉ាសជាកន្លែងដែលស្តេចស្រុកស៊ីរីគ្រប់គ្រង។ នគរដែលបាត់ខ្លួនតំណាងឲ្យព្រះរាជាលែងមានអំណាចជាស្តេចទៀតហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «នគរនឹងបាត់ពីក្រុងដាម៉ាស» ឬ «នឹងគ្មានអំណាចរាជវង្សនៅក្រុងដាម៉ាស» (សូមមើល: [[rc:///ta/man/translate/figs-ellipsis]] និង [[rc:///ta/man/translate/figs-metonymy]])

អារ៉ាម

អារ៉ាមគឺជាឈ្មោះរបស់ប្រជាជាតិមួយ។ ដូចដែលអ្នកបានបកប្រែនៅក្នុងជំពូក ៧:១ (សូមមើល: rc://*/ta/man/translate/translate-names)

នឹង​ត្រូវអាប់​ឱន​ដូច​ជន‌ជាតិ​អុីស្រា‌អែល​ដែរ

ដោយសារជនជាតិអ៊ុីស្រាអែលលែងមានភាពថ្កុំថ្កើងទៀតនេះមានន័យថាប្រជាជនស៊ីរីដែលនៅសេសសល់នឹងលែងមានសិរីរុងរឿងទៀតហើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេនឹងលែងមានសិរីរុងរឿងដូចប្រជាជនអ៊ុីស្រាអែល» ឬ «យើងនឹងធ្វើអោយគេអាម៉ាស់មុខដូចយើងបានធ្វើចំពោះប្រជាជនអ៊ុីស្រាអែល»។​ (សូមមើល: rc://*/ta/man/translate/figs-irony)

​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល

សូមបានបកប្រែពាក្យនេះដូចដែលអ្នកបាននកនៅក្នុងជំពូក ១៤ៈ២១។