km_tn/isa/15/08.md

3.5 KiB

ព័ត៌មានទូទៅៈ

នេះនៅតែបន្តទំនាយអំពីប្រជាជនម៉ូអាប់។ ព្រះពិពណ៌នាអំពីព្រឹត្តិការណ៍ដែលនឹងកើតឡើងនាពេលអនាគតដូចជាវាកំពុងកើតឡើងក្នុងពេលបច្ចុប្បន្ន។ (សូមមើល: ១៥:១)

សម្រែក​របស់​ប្រជា‌ជន​លាន់​ឮ​ជុំ‌វិញព្រំ‌ដែន​ស្រុក​ម៉ូអាប់​​ទាំង​មូល

ការស្រែករបស់មនុស្ស និងអ្នកផ្សេងទៀតដែលលឺ វាត្រូវបានគេនិយាយដូចជាសំលេងយំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជននៅទូទាំងទឹកដីម៉ូអាប់ស្រែកឡើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

សូរ​ទ្រហោ‌យំ​ក៏​បាន​ឮ​ទៅ​ដល់​ក្រុង​អេក‌ឡែម សូរ​ទ្រហោ‌យំ​នោះ បាន​ឮ​រហូត​ដល់​ក្រុង​បៀរ អេលីម

ពាក្យថា «បានទៅ» ការស្រែកយំរបស់ប្រជាជន និងអ្នកផ្សេងទៀតលឺ គឺវាត្រូវបានគេនិយាយថាការយំបានទៅឆ្ងាយដូចកន្លែងទាំងពីរនេះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សូរ​ទ្រហោ‌យំបានកន្លងផុតទៅដល់​ក្រុង​អេក‌ឡែម និង​ដល់​ក្រុង​បៀរ អេលីម» ឬ «សូម្បីតែមនុស្សក៏បាន​ឮសូរ​ទ្រហោ‌យំ​នោះ​ទៅ​ដល់​ក្រុង​អេក‌ឡែម និងហូត​ដល់​ក្រុង​បៀរ អេលីម»

ក្រុង​អេក‌ឡែម...ក្រុង​បៀរ អេលីម...ឌីម៉ូន

ទាំងនេះគឺជាឈ្មោះទីក្រុង និងទីប្រជុំជន។ ឌីម៉ូន គឺជាទីក្រុងសំខាន់របស់ប្រទេសម៉ូអាប់។ ជំនាន់ទំនើបជាច្រើនមាន «ឌីប្រុន» ជំនួសឲ្យ «ឌីម៉ូន»។ (សូមមើល: rc://*/ta/man/translate/translate-names)

ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ភូមិ​ឌីម៉ូន​នេះ​ថែម​ទៀត

ត្រង់ពាក្យ «ខ្ញុំ»​ សំដៅទៅលើព្រះអម្ចាស់។ ដូចគ្នានេះផងដែរ «ខណៈពេលដែល​ឌីម៉ូន» សំដៅទៅលើប្រជាជន។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែយើងនឹងបង្កបញ្ហាកាន់តែច្រើនសម្រាប់ប្រជាជនឌីម៉ូន» (សូមមើល: rc://*/ta/man/translate/figs-metonymy)