km_tn/isa/15/01.md

3.9 KiB

ប្រយោគភ្ជាប់៖

ជារឿយៗនៅក្នុងព្រឹត្តិការណ៍ទំនាយដែលនឹងកើតឡើងនាពេលអនាគតត្រូវបានពិពណ៌នាថាកំពុងកើតឡើងឥឡូវនេះ ឬអតីតកាល។ នេះសង្កត់ធ្ងន់ថាព្រឹត្តិការណ៍ពិតជានឹងកើតឡើង។ (សូមមើល: rc://*/ta/man/translate/figs-pastforfuture)

សេចក្ដី​ប្រកាស

«នេះជាអ្វីដែលព្រះអម្ចាស់មានព្រះបន្ទូល» ឬ «នេះជាសារមកពីព្រះអម្ចាស់»

ក្រុង​អើរ...ក្រុង​គារ...​ឌីបូន...​ក្រុង​នេបូ...ក្រុង​មេឌី‌បា

នេះជាឈ្មោះក្រុង និងក្រុងនានានៅម៉ូអាប់។ (សូមមើល: rc://*/ta/man/translate/translate-names)

ក្រុង​អើរ ម៉ូអាប់​មុខ​ជា​ត្រូវ​ហិន‌ហោច និង​វិនាស​សូន្យ

ពាក្យថា «ត្រូវ​ហិន‌ហោច» និង «បំផ្លាញ» មានន័យថារឿងដូចគ្នា និងបញ្ជាក់ថាទីក្រុងនេះត្រូវបានបំផ្លាញទាំងស្រុង។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «កងទ័ពសត្រូវនឹងបំផ្លាញ ក្រុង​អើរ ម៉ូអាប់»។ (សូមមើល: [[rc:///ta/man/translate/figs-doublet]] និង [[rc:///ta/man/translate/figs-activepassive]])

គេ​យំ​សោក​នៅ​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ

ត្រង់ពាក្យ «​តាម​ទួល​ខ្ពស់ៗ» សំដៅទៅលើប្រាសាទឬអាសនៈដែលត្រូវបានសាងសង់នៅលើដីខ្ពស់ៗ ដូចជាភ្នំ ឬចំហៀងភ្នំ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ឡើងទៅលើប្រាសាទលើកំពូលភ្នំដើម្បីយំ» (សូមមើល: rc://*/ta/man/translate/figs-idiom)

ជន‌ជាតិ​ម៉ូអាប់​នាំ​គ្នា​សោក​សង្រេង ស្រណោះ​ក្រុង​នេបូ និង​ក្រុង​មេឌី‌បា

ឈ្មោះទីកន្លែងទាំងនេះសំដៅទៅលើប្រជាជនដែលរស់នៅទីនោះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនម៉ូអាប់នឹងយំសោកព្រោះតែអ្វីដែលបានកើតឡើងចំពោះទីក្រុងនេបូនិងមេឌីបា» (សូមមើល: rc://*/ta/man/translate/figs-metonymy)

គេ​បាន​កោរ​សក់​ក្បាល​គ្រប់​គ្នា ក៏​កាត់​ពុក​ចង្កា​ទាំង​អស់​គ្នា​ដែរ

ពួកគេធ្វើបែបនេះដើម្បីបង្ហាញពីភាពក្រៀមក្រំបំផុតរបស់ពួកគេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពួកគេទាំងអស់គ្នានឹងកោរក្បាលហើយកាត់ពុកមាត់ និងយំសោក» (សូមមើល: rc://*/ta/man/translate/translate-symaction)