km_tn/isa/14/28.md

3.6 KiB

រំពាត់​​ដែល​ធ្លាប់​វាយ​អ្នកបាន​បាក់​ទៅនោះ

រំពាត់​​ដែលវាយទៅលើជនជាតិភីលីស្ទីនតំណាងឲ្យស្ដេចមួយអង្គដែលចាត់កងទ័ពរបស់ទ្រង់ឲ្យ មកវាយប្រហារពួកគេ។ ការបែកបាក់តំណាងឲ្យការស្លាប់ ឬចាញ់។របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចដែលចាត់កងទ័ពរបស់ទ្រង់ប្រឆាំងនឹងអ្នក បានស្លាប់ហើយ» ឬ «កងទ័ពដែលវាយប្រហារអ្នកនឹងត្រូវបរាជ័យ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

​ដ្បិត​នឹង​មាន​ពស់​វែក​មួយ កើត​ចេញ​ពី​ពូជ​របស់​ពស់​នោះហើយ​ក៏​នឹង​មាន​ពស់អសិរ‌ពិស ​កើត​ចេញពី​ពង​ពស់​វែក​នោះ​ដែរ

ឃ្លាទាំងពីរនេះគឺទាំងរូបភាពកូនចៅរបស់សត្វពស់ដែលមានគ្រោះថ្នាក់ជាងពស់ទៅទៀត។ ពួកគេតំណាងឲ្យអ្នកស្នងរាជ្យរបស់ស្តេចម្នាក់ដែលមានអំណាច និងសាហាវជាងស្តេចទីមួយ។​ (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-metaphor]])

​ពស់អសិរ‌ពិស

ពស់ពិសមួយប្រភេទ

​កើត​ចេញពី​ពង​ពស់​វែក​នោះ​ដែរ

ត្រង់នេះពាក្យថា​ «កាចសាហាវ» ប្រហែលជាសំដៅទៅលើពស់អសិរ‌ពិស​​ ហើយពាក្យថា «ហោះ» សំដៅទៅលើចលនារហ័សរបស់សត្វពស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ពស់ពិសដែលផ្លាស់ទីយ៉ាងលឿន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

កូនដំបូងពីមនុស្សក្រីក្រ

ឃ្លានេះតំណាងឲ្យប្រជាជនក្រីក្របំផុត។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រជាជនក្រីក្របំផុត» ឬ «ក្របំផុតនៃប្រជាជនរបស់យើង» (សូមមើល: rc://*/ta/man/translate/figs-metaphor)

យើងនឹងសម្លាប់ពូជ‌ពង្ស​របស់​អ្នក​ ហើយយើងនឹងដាក់សេចក្តីនោះដល់ជីវិតរបស់អ្នក

ត្រង់ពាក្យ «ពូជ‌ពង្សរបស់អ្នក» សំដៅទៅលើប្រជាជនភីលីស្ទីន។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងសម្លាប់ប្រជារាស្ត្ររបស់អ្នកដោយទុរ្ភិក្សដែលនឹងសម្លាប់អ្នកដែលរួចជីវិត»។ (សូមមើល: rc://*/ta/man/translate/figs-metaphor)