km_tn/isa/14/26.md

4.2 KiB

ប្រយោគភ្ជាប់៖

នេះប្រហែលជាព្យាការីអេសាយកំពុងនិយាយរឺក៏ប្រហែលជាព្រះអម្ចាស់កំពុងតែមានព្រះបន្ទូល។

នេះគឺជាផែនការដែលត្រូវបានបម្រុងទុកសម្រាប់ផែនដីទាំងមូល

គំនិតនៃ «ត្រូវបានបម្រុងទុក» អាចត្រូវបានបង្ហាញដោយកិរិយាស័ព្ទសកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «នេះគឺជាផែនការដែលព្រះមានបំណងសម្រាប់ផែនដីទាំងមូល» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ហើយនេះជា​ព្រះ‌ហស្តដែល​បាន​សន្ធឹង​ទៅ​លើប្រជាជាតិ​ទាំង​អស់

ព្រះបានប្រុងប្រៀបដាក់ទណ្ឌកម្មប្រជាជាតិនានាដូចជាបានលើកព្រះ‌ហស្តឡើងដើម្បីវាយពួកគេ។ ពាក្យថា «​ព្រះ‌ហស្ត» ក៏អាចតំណាងឲ្យអំណាចរបស់ព្រះអង្គ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ហើយនេះគឺជាអំណាចរបស់ព្រះអម្ចាស់ដើម្បីដាក់ទណ្ឌកម្មប្រជាជាតិទាំងអស់»​ ឬ «នេះជារបៀបដែលព្រះអម្ចាស់នឹងដាក់ទោសប្រជាជាតិនានា»។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

តើអ្នកណានឹងបញ្ឈប់ព្រះអង្គបាន?

សំណួរនេះសង្កត់ធ្ងន់ថាគ្មាននរណាអាចបញ្ឈប់ព្រះអម្ចាស់បានឡើយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់អាចបញ្ឈប់ព្រះអង្គបានទេ»។​ (សូមមើល: rc://*/ta/man/translate/figs-rquestion)

ព្រះអម្ចាស់នៃពិភពទាំងមូល

សូមបានបកប្រែពាក្យនេះដូចដែលអ្នកបាននកនៅក្នុងជំពូក ១ៈ៩។

ព្រះហស្តនៃព្រះអង្គបានលើកឡើង

ឃ្លានេះតំណាងឲ្យព្រះអម្ចាស់ត្រៀមខ្លួនដើម្បីដាក់ទណ្ឌកម្មប្រជាជាតិនានា។ របៀបផ្សេងទៀតនៃការបកប្រែៈ «ព្រះអង្គត្រៀមដាក់ទណ្ឌកម្មពួកគេ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

តើអ្នកណានឹងបង្វែរវាមកវិញបាន?

សំណួរនេះត្រូវបានប្រើដើម្បីនិយាយថាគ្មាននរណាម្នាក់អាចបង្វែរព្រះហស្តរបស់ព្រះបានឡើយ។ ការបង្វេរទៅព្រះហស្តរបស់ព្រះអង្គ តំណាងឲ្យព្រះបញ្ឈប់ការដាក់ទណ្ឌកម្មប្រជាជាតិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់អាចបង្វែរវាមកវិញបានទេ»។ ​ឬ «គ្មាននរណាអាចបញ្ឈប់ព្រះអង្គពីការដាក់ទណ្ឌកម្មពួកគេបានទេ»។ (សូមមើល: [[rc:///ta/man/translate/figs-rquestion]] និង [[rc:///ta/man/translate/figs-metaphor]])