km_tn/isa/14/18.md

5.2 KiB

ប្រយោគភ្ជាប់៖

នេះជាចុងបញ្ចប់នៃការច្រៀងចម្រៀងដែលគួរឲ្យធុញដែលជនជាតិអ៊ុីស្រាអែលនឹងច្រៀងថ្វាយស្តេចស្រុកបាប៊ីឡូន។

ប្រជា‌ជាតិ​ទាំងឡាយ​សុទ្ធ​តែ​សម្រាក យ៉ាង​រុងរឿង

នេះមានន័យថាសាកសពរបស់ពួកគេត្រូវបានគេបញ្ចុះតាមរបៀបគួរឲ្យគោរព។ របៀបផ្សេងទៀតនៃការបកប្រែៈ «ស្តេចទាំងអស់ដែលបានសោយទីវង្គតត្រូវបានបញ្ចុះយ៉ាង​រុងរឿង» (សូមមើល: rc://*/ta/man/translate/figs-explicit)

ប៉ុន្តែ អ្នក​ត្រូវបាន​បោះ​សាក‌សព​ចោល

ការត្រូវបានបោះចេញពីផ្នូរតំណាងឲ្យការមិនត្រូវបានបញ្ចុះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែអ្នកមិនត្រូវបានបញ្ចុះទេ។ ​រាងកាយរបស់អ្នកត្រូវទុកចោលនៅលើដី» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដូចជាមែកដែលគួរខ្ពើម

មែកដែលបោះចោលតំណាងឲ្យអ្វីមួយដែលគ្មានតម្លៃ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដូចជាមែកដែលគ្មានតំលៃដែលត្រូវបានគេបោះចោល» (សូមមើល: rc://*/ta/man/translate/figs-simile)

ដូចជាអាវរបស់មនុស្សដែលត្រូវគេសម្លាប់

នេះតំណាងឲ្យសាកសពជាច្រើនដែលស្ថិតនៅលើដងខ្លួនរបស់មនុស្ស។ របៀបផ្សេងទៀតនៃការបកប្រែៈ «សាកសពរបស់មនុស្សស្លាប់បានគ្របដណ្តប់លើខ្លួនអ្នកទាំងស្រុង» ឬ «សាកសពរបស់ទាហានដែលស្លាប់ត្រូវបានគេគរនៅលើកំពូលនៃរាងកាយរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-simile)

ជាអ្នកដែលត្រូវគេចាក់ទម្លុះដោយដាវ

នេះប្រាប់ទៅអ្នកដែល «អ្នកស្លាប់» គឺនៅខាងដើមនៃប្រយោគ។ ការត្រូវគេចាក់ទម្លុះដោយដាវតំណាងឲ្យការស្លាប់នៅក្នុងសមរភូមិ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិ» (សូមមើល: rc://*/ta/man/translate/figs-metonymy)

​សាក‌សព​ទាំង​នោះ​ត្រូវ​គេ​ច្រាន​ទម្លាក់ ទៅ​លើ​ថ្ម​នៅ​បាត​រណ្ដៅ

រណ្តៅសំដៅទៅលើនរក ឬប្រហោងធំមួយនៅក្នុងដីដែលសាកសពជាច្រើនត្រូវបានគេបោះចោល។

អ្នក​មិនបាន​គប់​នៅ​ក្នុង​ផ្នូរ

ពាក្យថា «ពួកគេ» សំដៅទៅលើស្តេចដទៃទៀតដែលបានសោយទិវង្គត និងត្រូវបានគេបញ្ចុះយ៉ាងត្រឹមត្រូវ។ ការចូលរួមជាមួយពួកគេក្នុងការបញ្ចុះ គឺតំណាងឲ្យការកប់ដូចពួកគេដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងមិនត្រូវបានគេបញ្ចុះដូចស្តេចដទៃទៀតត្រូវបានគេបញ្ចុះ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «គ្មាននរណាម្នាក់នឹងនិយាយម្តងទៀតអំពីកូនចៅរបស់មនុស្សអាក្រក់» (សូមមើល: rc://*/ta/man/translate/figs-activepassive)