km_tn/isa/14/15.md

2.7 KiB

ប្រយោគភ្ជាប់៖

នេះជាផ្នែកមួយនៃចំរៀងឡកឡើយដែលជនជាតិអ៊ុីស្រាអែលនឹងច្រៀងថ្វាយស្តេចបាប៊ីឡូន។

ឥឡូវនេះអ្នកត្រូវបានគេទម្លាក់ចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប៉ុន្តែឥឡូវនេះព្រះបានបញ្ជូនអ្នកចុះទៅស្ថានឃុំព្រលឹងមនុស្សស្លាប់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

តើអ្នកនេះ

ប្រជាជននឹងប្រើសំណួរនេះទាំងសើចចំអកស្តេចស្រុកបាប៊ីឡូន ឬសំដែងការភ្ញាក់ផ្អើលចំពោះហេតុការណ៍ដែលបានកើតឡើងចំពោះទ្រង់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាកដណាស់នេះមិនមែនជា» (សូមមើល: rc://*/ta/man/translate/figs-rquestion)

ដែលធ្វើឲ្យផែនដីរញ្ជួយញ័រ

អាចមានន័យថាទី១) គឺ ផែនដីរញ្ជួយពេលដែលកងទ័ពរបស់ស្តេចលើកទ័ពមកវាយដណ្តើមប្រជាជន ឬទី២) នេះសំដៅទៅលើប្រជាជននៅលើផែនដីដែលញាប់ញ័រដោយខ្លាចព្រះអង្គ។ (សូមមើល: rc://*/ta/man/translate/figs-metonymy)

ធ្វើឲ្យនរគរង្គើ

អាចមានន័យថាទី ១) គឺ នេះគឺជាពាក្យប្រៀបធៀបសម្រាប់ «នគរដែលបានដណ្តើមយកបាន» ឬទី២) នេះជាពាក្យប្រៀបធៀប​ «បំភ័យប្រជាជននៃនគរ»។ (សូមមើល: [[rc:///ta/man/translate/figs-metaphor]] និង [[rc:///ta/man/translate/figs-metonymy]])

ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយទីរហោឋាន

«ជា​អ្នកដែលបានបង្កើតកន្លែងដែលមនុស្សរស់នៅក្នុងទីរហោស្ថាន»