km_tn/isa/14/12.md

3.1 KiB

ប្រយោគភ្ជាប់៖

នេះជាផ្នែកមួយនៃចំរៀងឡកឡើយដែលជនជាតិអ៊ុីស្រាអែលនឹងច្រៀងថ្វាយស្តេចបាប៊ីឡូន។

ផ្កាយ​​ភ្លឺ​ពេលព្រឹកអើយ ម្ដេច​ក៏​អ្នក​ធ្លាក់​ពី​លើ​មេឃ​មក

ផ្កាយថ្ងៃគឺជាផ្កាយភ្លឺដែលរះឡើងមុនពេលព្រឹក។ ប្រជាជនអ៊ុីស្រាអែលនឹងនិយាយអំពីស្តេចបាប៊ីឡូនទាក់ទងនឹងផ្កាយនេះ ដើម្បីបញ្ជាក់ថាកាលពីមុនស្តេច​ ជាមនុស្សអស្ចារ្យតែពេលនេះទ្រង់មិនមានទេ។ (សូមមើល: rc://*/ta/man/translate/figs-metaphor)

ហេតុអ្វីបានជា​អ្នក​ធ្លាក់​ដល់​ដី​អញ្ចឹង

ប្រជាជនអ៊ុីស្រាអែលនឹងនិយាយអំពីស្តេចស្រុកបាប៊ីឡូនដូចជាស្តេចដែលត្រូវគេកាប់ចោលដូចជាដើមឈើ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកត្រូវបានគេកម្ចាត់ដូចជាដើមឈើដែលមាននរណាម្នាក់បានកាប់ធ្លាក់ទៅលើដី» (សូមមើល: rc://*/ta/man/translate/figs-metaphor)

យើង​នឹង​អង្គុយ​លើ​ភ្នំ​ ជា​កន្លែង​ដែល​​ជួប‌ជុំ​គ្នា

នេះសំដៅទៅលើទេវកថាដែលមនុស្សជាច្រើននៅភាគខាងកើតជិតបុរាណបានដឹងថា ព្រះរបស់ជនជាតិកាណានបានជួបជុំគ្នានៅក្នុងក្រុមប្រឹក្សានៅលើកំពូលភ្នំមួយនៅភាគខាងជើងនៃប្រទេសស៊ីរី។ អង្គុយនៅលើភ្នំតំណាងឱ្យការគ្រប់គ្រងជាមួយព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «យើងនឹងគ្រប់គ្រងនៅលើភ្នំដែលជាកន្លែងដែលព្រះបានប្រមូលផ្តុំ​​ជួប‌ជុំ​គ្នា» (សូមមើល: rc://*/ta/man/translate/figs-explicit)

នៅ​ខាង​ជើង​បំផុត

«នៅភាគខាងជើងបំផុត»។ ភ្នំនៅភាគខាងជើងត្រូវបានគេហៅថា ហ្សូផុន។ របៀបបកស្រាយសម័យទំនើបខ្លះនិយាយថា «នៅឆ្ងាយពីសងខាងហ្សូផុន»។