km_tn/isa/14/10.md

4.1 KiB

ប្រយោគភ្ជាប់៖

នេះជាផ្នែកមួយនៃចំរៀងឡកឡើយដែលជនជាតិអ៊ុីស្រាអែលនឹងច្រៀងថ្វាយស្តេចបាប៊ីឡូន។ នៅទីនេះពួកគេច្រៀងអំពីអ្វីដែលស្តេចដែលស្លាប់នៅស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់នឹងនិយាយជាមួយព្រះរាជា។

ពួកគេទាំងអស់គ្នានឹងនិយាយមកអ្នកថា

ពាក្យថា «ពួកគេ» សំដៅទៅលើស្តេចដែលបានស្លាប់នៅស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ហើយពាក្យថា «អ្នក» សំដៅទៅលើស្តេចបាប៊ីឡូន។

ភាព​ថ្កុំ‌ថ្កើង​របស់​អ្នក​ បាន​ធ្លាក់​ទៅ​ក្នុងស្ថាន​មច្ចុរាជ

ស្តេចដែលស្លាប់នឹងនិយាយអំពីស្តេចស្រុកបាប៊ីឡូនលែងមានភាពរុងរឿងដូចជាភាពរុងរឿងរបស់ព្រះអង្គបានធ្លាក់ចុះដល់ស្ថានមនុស្សស្លាប់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ភាពរុងរឿងរបស់អ្នកបានបញ្ចប់នៅពេលដែលព្រះបានបញ្ជូនអ្នកនៅទីនេះទៅស្ថានមនុស្សស្លាប់» (សូមមើល: rc://*/ta/man/translate/figs-metaphor)

ដោយ​មាន​សំឡេង​ពិណ​កំដរ​ផង មាន​ដង្កូវ​ក្រាល​ក្រោម​អ្នក

ប្រជាជនអាចបង្កើតភ្លេងលើឧបករណ៍ខ្សែដើម្បីគោរពស្តេច។ ស្តេចដែលស្លាប់នឹងនិយាយអំពីមនុស្សលែងគោរពស្តេចបាប៊ីឡូនជាមួយតន្ត្រីដូចជាតន្ត្រីបានទៅដល់ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​។ របៀបផ្សេងទៀតនៃការបកប្រែៈ «អមជាមួយសំឡេងមនុស្សលេងភ្លេងដើម្បីគោរពព្រះរាជា» (សូមមើល: rc://*/ta/man/translate/figs-metaphor)

មាន​ដង្កូវ​ក្រាល​ក្រោម​អ្នក

ដង្កូវនៅក្រោមសាកសពរបស់គាត់ត្រូវបានគេនិយាយថាដូចជាកម្រាលក្រាល ឬគ្រែ។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកដេកលើគ្រែដែលមាន​ដង្កូវ​ក្រាល​ក្រោម​អ្នក» ឬ «មាន​ដង្កូវ​ក្រាល​ក្រោម​អ្នកជាច្រើន» (សូមមើល: rc://*/ta/man/translate/figs-metaphor)

មាន​ដង្កូវ​គ្រប​ដណ្តប់​លើអ្នកផង​ដែរ

ដង្កូវពាសពេញរាងកាយរបស់គាត់ត្រូវបានគេនិយាយដូចជាពួកគេកំពុងគ្របដណ្ដប់គាត់ដូចជាភួយ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ដង្កូវគ្របដណ្ដប់អ្នកដូចភួយ» ឬ «មានដង្កូវពាសពេញរាងកាយរបស់អ្នក» (សូមមើល: rc://*/ta/man/translate/figs-metaphor)