km_tn/isa/13/15.md

3.9 KiB

អ្នកដែលត្រូវគេរកឃើញនឹងត្រូវគេសម្លាប់...អ្នកដែលចាប់បាននឹងត្រូវស្លាប់ដោយមុខដាវ

ឃ្លាទាំងពីរនេះមានអត្ថន័យដូចគ្នា។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវនឹងសម្លាប់ដោយដាវគ្រប់គ្នាដែលពួកគេរកឃើញ» (សូមមើល: [[rc:///ta/man/translate/figs-parallelism]] និង [[rc:///ta/man/translate/figs-activepassive]])

កូនៗរបស់ពួកគេក៏នឹងត្រូវបែកជាបំណែកៗ

នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវនឹងធ្វើឲ្យទារករបស់ពួកគេបែកជាបំណែក» ឬ «សត្រូវនឹងវាយទារករបស់ពួកគេរហូតដល់ពួកគេស្លាប់» (សូមមើល: rc://*/ta/man/translate/figs-activepassive)

នៅចំពោះមុខភ្នែករបស់ពួកគេដែរ

«នៅចំពោះភ្នែករបស់ពួកគេ» មានន័យថា «នៅក្នុងវត្តមានរបស់ពួកគេ» ឬ «នៅពេលពួកគេមើល»។ ឃ្លានេះអាចត្រូវបានបញ្ជាក់យ៉ាងច្បាស់ថាឪពុកម្តាយមិនអាចជួយទារករបស់ពួកគេបានទេ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ខណៈពេលដែលឪពុកម្តាយរបស់ពួកគេមើលដោយអស់សង្ឃឹម» (សូមមើល: rc://*/ta/man/translate/figs-metonymy)

ផ្ទះ​របស់​គេក៏​ត្រូវ​ខ្មាំង​រឹប​អូស​យក​ទៅ

នេះមានន័យថាអ្វីគ្រប់យ៉ាងដែលមានតម្លៃនឹងត្រូវបានលួចចេញពីផ្ទះរបស់ពួកគេ។ នេះអាចត្រូវបានបញ្ជាក់ជាទម្រង់សកម្ម។ របៀបផ្សេងទៀតនៃការបកប្រែៈ «សត្រូវនឹងប្លន់ផ្ទះប្រជាជន» ឬ «សត្រូវនឹងលួចអ្វីគ្រប់យ៉ាងដែលមានតម្លៃពីផ្ទះរបស់ប្រជាជន» (សូមមើល: rc://*/ta/man/translate/figs-activepassive)

ប្រពន្ធ​របស់​គេ​ក៏​ត្រូវគេរំលោភ​ដែរ

នេះមានន័យថាសត្រូវនឹងវាយប្រហារស្ត្រីហើយបង្ខំពួកគេឲ្យរួមភេទជាមួយពួកគេ។ ពាក្យថា «នឹង» ត្រូវបានយល់។ នេះក៏អាចត្រូវបានបង្ហាញជាមួយទម្រង់សកម្មផងដែរ។ របៀបផ្សេងទៀតនៃការបកប្រែៈ​ «ប្រពន្ធរបស់ពួកគេនឹងត្រូវគេចាប់រំលោភ» ឬ «សត្រូវរបស់ពួកគេនឹងចាប់រំលោភប្រពន្ធរបស់ពួកគេ»។ (សូមមើល: [[rc:///ta/man/translate/figs-ellipsis]] និង [[rc:///ta/man/translate/figs-activepassive]])