km_tn/isa/12/03.md

2.8 KiB

ដោយសេចក្តីអំណរអ្នកនឹងដងទឹកចេញពីអណ្តូងនៃសេចក្តីសង្គ្រោះ

លោកអេសាយនិយាយអំពីមនុស្សដែលបានសង្រ្គោះដូចជាពួកគេកំពុងទទួលបានសេចក្ដីសង្រ្គោះតាមវិធីដែលមនុស្សយកទឹកចេញពីអណ្តូង។ របៀបផ្សេងទៀតនៃការបកប្រែៈ «អ្នកនឹងអរសប្បាយនៅពេលព្រះអង្គជួយសង្គ្រោះអ្នកដូចប្រជាជនរីករាយនៅពេលពួកគេទាញទឹកពីអណ្តូងមួយ» (សូមមើល: rc://*/ta/man/translate/figs-metaphor)

អំពាវនាវរកព្រះនាមព្រះអង្គ

ត្រង់ពាក្យថា «ឈ្មោះរបស់គាត់» សំដៅទៅលើព្រះអម្ចាស់។ ការអំពាវនាវរកព្រះអង្គតំណាងឲ្យការសរសើរព្រះអង្គ ឬសុំជំនួយពីព្រះ។ របៀបផ្សេងទៀតនៃការបកប្រែៈ «សរសើរព្រះអង្គឲ្យខ្លាំង» ​ឬ «អំពាវនាវឲ្យព្រះអង្គជួយអ្នក» (សូមមើល: rc://*/ta/man/translate/figs-metonymy)

នឹងប្រកាសអំពីកិច្ចការរបស់ព្រះអង្គ នៅក្នុងចំណោមប្រជាជន

នាម «ការប្រព្រឹត្ដ» អាចត្រូវបានបង្ហាញជាមួយឃ្លាថា «អ្វីដែលព្រះអង្គបានធ្វើ» ។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រាប់ប្រជាជនអំពីការអស្ចារ្យដែលព្រះអង្គបានធ្វើ» (សូមមើល: rc://*/ta/man/translate/figs-abstractnouns)

ប្រកាសថា ព្រះនាមរបស់ព្រះអង្គត្រូវលើកតម្កើង

ត្រង់ពាក្យថា «ព្រះនាមរបស់ព្រះអង្គ» សំដៅទៅលើព្រះអម្ចាស់។ របៀបផ្សេងទៀតនៃការបកប្រែៈ «ប្រកាសថាព្រះអង្គត្រូវបានលើកតម្កើង» ឬ «ប្រកាសថាព្រះអង្គជាមនុស្សអស្ចារ្យ» (សូមមើល: rc://*/ta/man/translate/figs-metonymy)